Wednesday, Aug 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សម្តេចតេជោ ឲ្យត្រៀមចល័តកងទ័ព នៅតាមព្រំដែន កម្ពុជា-ឡាវ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាឲ្យត្រៀម បញ្ចេញកងទ័ពចល័តនៅតាមព្រំដែន កម្ពុជា-ឡាវ ប្រសិនបើសភាពការណ៍ នៅតាមព្រំដែនមានបញ្ហា កើតឡើង។

ក្នុងពិធីប្រកាសតែងតាំង លោកបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភា ជាផ្លូវការនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចបាន បានផ្តាំផ្ញើទៅពលរដ្ឋថា បើឃើញមានការចល័តកងទ័ព កុំមានការភ្ញាក់ផ្អើលអ្វី ព្រោះដំណើរនេះ ដើម្បីឆ្ពោះទៅខេត្តស្ទឹងត្រែង ព្រោះសម្តេចបានបញ្ជាឲ្យ កងពលទី២មួយភាគ និងកងពល២១មួយភាគ ដើម្បីដាក់ចល័តនៅតាមព្រំដែន កម្ពុជា-ឡាវក្នុងខេត្តស្ទឹងត្រែង ព្រោះកម្ពុជា មិនបណ្តោយឲ្យអ្នកណាម កជាន់ដីខ្មែរឡើយ។

សម្តេចថា “មិត្តភ័ក្តគឺមិត្តភ័ក្តហើយ ប៉ុន្តែបើមិត្តភ័ក្ត មកជាន់ក្បាលចឹង គឺមិនបានទេ។ ខ្ញុំបានធ្វើរឿងនេះ ដោយផ្ទាល់ទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីឡាវ ហេតុអីម៉ោងនេះ មិននិយាយ។ ប៉ុល សារឿន បានទទួលបទបញ្ជា  ទៀ បាញ់ទទួលបទបញ្ជាហើយ  គន់ គីម ទទួលបទបញ្ជាហើយ បើសិនជាមាន សភាពការណ៍កើតឡើង សុំកុំបន្ទោសកម្ពុជាឲ្យសោះ”៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top