Wednesday, Aug 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សម្ដេចតេជោ នឹងវាយបំបាក ឆ្អឹងខ្នង អ្នកណានៅពី ក្រោយឡាវ រំលោភទឹកដីខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសង្កត់ធ្ងន់ថា ប្រសិនបើមានប្រទេស ណាមួយ នៅពីក្រោយខ្នងប្រទេសឡាវ ឲ្យចូលមកបំពានទឹកដីកម្ពុជា តាមតំបន់ព្រំដែន នឹងវាយបំបាកឆ្អឹងខ្នង ដោយមិន ទុកនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០១៧ ថា “យើងអត់ចង់ទាស់គ្នាទេ ប៉ុន្ដែគាត់(ឡាវ)មិនព្រមដកចេញចឹង ឲ្យយើងទុក ចឹងរហូតមែន គឺអត់បាននោះទេ តាំងពីខែ៤មក វាល្មមហើយ និងគ្មានអ្នកណានៅពីក្រោយខ្នងទេ នៅក្រោយខ្នង ហ្នឹង វៃបំបាកអ្នកនៅពីក្រោយខ្នងហ្នឹងទៀត ”។

សម្ដេចបញ្ជាក់ថា គ្មានអ្នកនៅពីក្រោយខ្នងឡាវនោះទេ គឺឡាវមកខ្លួនឯងតែម្ដង ហើយសម្ដេចឲ្យ ឡាវយកផែនទី មកមើលថែមទៀតរឿងទឹកដីនេះ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top