Wednesday, Aug 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កម្ពុជាបបួលឡាវ ឡើងតុលាការទីក្រុងឡាអេ បើមិនច្បាស់ បូរណភាពទឹកដីខ្លួន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ សីហានេះបានថ្លែងបបួល នាយករដ្ឋមន្រ្តីឡាវ ឡើងតុលាការទីក្រុងឡាអេ បើនៅតែឈ្លានពាន ចល័តទ័ពចូលទឹកដីខ្មែរ ។

សម្ដេចបានថ្លែងបញ្ជាក់ថា "បើមិនដឹងថា ដីរបស់អ្នកណាគេ ចឹងឡើងតុលាការ ទីក្រុងឡាអេតែម្តងទៅ បើឡើងក៏ឡើងប៉ុន្តែ ត្រូវដកកងទ័ពចេញសិន ។ ខ្ញុំនិយាយតែប៉ុណ្ណឹងឲ្យ ដកឬមិនដកចឹងខ្ញុំ ទៅផ្ទាល់តែម្តងយើងមិន ធ្វើសង្រ្គាមនោះទេគឺ សូមឲ្យដកកងទ័ពប៉ុណ្ណោះ" ។

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top