Monday, Oct 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សម្ដេចតេជោ  នឹងទៅជួបនាយករដ្ឋមន្ដ្រី ឡាវ និយាយគ្នាឲ្យដកកងទ័ពចេញពីព្រំដែននៅខេត្តស្ទឹងត្រែង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្ដេចនិងទៅជួបនាយករដ្ឋមន្រ្តីឡាវ ដើម្បីនិយាយគ្នាឲ្យច្បាស់ ដក ឬមិនដក កងកម្លាំងនៅព្រំដែនស្ទឹងត្រែង។

ក្នុងពិធីប្រកាសឡើងកាន់ដំណែងប្រធានរាជបណ្ឌិតសភារ្យ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ថា “ប៉ុន្មានថ្ងៃនេះ ខ្ញុំបានសរសេរសំបុត្រទៅនាយករដ្ឋមន្រ្តីឡាវឲ្យដកកំលាំងចេញ។ឥឡូវផ្សាយលិខិតរបស់ខ្ញុំទៅឡាវ ខ្ញុំបានបញ្ជាទៅអភិបាលខេត្តស្ទឹងត្រែងឲ្យឡើងភ្លាមទៅជួបប្រធានខេត្តរបស់ឡាវនៅជាប់ជាមួយខេត្តស្ទឹងត្រែង ឲ្យដកកំលាំង។ខ្ញុំហោះទៅជួបនាយករដ្ឋមន្រ្តីឡាវ ដើម្បីនិយាយគ្នាឲ្យច្បាស់ ដក ឬមិនដក។បើឃើញចល័តកងទ័ពកុំភ្ញាក់ផ្អើល ខ្ញុំឲ្យទាញកងទៅ។មិនអាចឲ្យអ្នកណាមួយមកជាន់លើទឹកដីខ្មែនោះទេ ទោះមិនភ័ក្រ្តក៏ដោយ”។

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top