Saturday, Nov 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ជនសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ក្រោយលួចម៉ូតូCBR អ្នកស្រុកនៅជាយដែន ប៉ោយប៉ែត

បន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួនយកទៅសួរនាំ ក្រោយពីលួចម៉ូតូអ្នកស្រុកមួយគ្រឿង ម៉ាកCBRកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវលីហូវ ស្ថិតក្នុភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយ ប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលព្រហ្មទណ្ឌក្រុង ប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំង នគរបាលចាប់ខ្លួនមានឈ្មោះ សុង  យ៉ន ភេទប្រុសអាយុ ៣៧ ឆ្នាំជា ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិថ្នល់បត់ ឃុំប្ញស្សីក្រាំង ស្រុកម៉ោងប្ញស្សី ខេត្តបាត់ដំបងទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត បានឲ្យដឹងថាមុនពេលកើតហេតុ ជនសង្ស័យបានដើរពីផ្សារអគ្គទៅ ជើង លុះពេលទៅដល់ផ្ទះល្វែង មួយកន្លែងឃើញមានម៉ូតូទុក ចោលនៅមុខផ្ទះ ខ្លួនក៏បានលួចយក ហើយបានបណ្តើរម៉ូតូមកធ្វើសោរ នៅដងផ្លូវជាតិ នៅពេលមកដល់កន្លែងធ្វើសោរស្រាប់តែ មានសមត្ថកិច្ចមកចាប់ខ្លួនតែម្តង។

លោកបន្តថា ម៉ូតូដែលចោលួចគេគឺម៉ូតូម៉ាកCBR ពណ៍លឿងលាយខ្មៅ គ្មានស្លាកលេខ លេខតួ. លេខម៉ាស៊ីន ០៤១៩៥៣៨ ។បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោម ការសួរនាំរបស់នគរបាលនៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែតដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់បន្តតាមច្បាប់៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top