Thursday, Jul 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

យុទ្ធនាការ ប្រគល់កាតគ្រីម៉ូតូ ជូនពលរដ្ឋដល់ផ្ទះ នៅតំបន់ឆ្ងាយៗ ពីទីរួមខេត្តនៅបន្តទៀត ដោយឥតគិតថ្លៃ 

ព្រះវិហារ ៖ ជាបន្តបន្ទាប់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅតែចុះទៅប្រគល់កាតគ្រីម៉ូតូជូន ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ ដាច់ស្រយាលដល់លំនៅឋាន តែម្តងបន្ទាប់ពីពួកគាត់បាន យកម៉ូតូមកធ្វើស្លាកលេខ តែមិនទាន់ទទួលបាន កាតគ្រីនៅឡើយ ។ 

ជាក់ស្តែង លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានចាត់ឲ្យមន្ត្រីដែលប្រចាំការតាមបណ្ដា ស្រុកយកកាតគ្រីម៉ូតូទៅប្រគល់ជូនដល់ ដៃពួកគាត់នៅផ្ទះរបស់គាត់ ដោយឥតគិតថ្លៃតែម្តង។

លោកប្រធានមន្ទីរបញ្ជាក់ថា ជាលទ្ធផល កាតគ្រីម៉ូតូដែលក្រុមការងារមន្ទីរចែកជូន ដល់ដៃបងប្អូនប្រជាពលរដ្ឋ ដល់ខ្នងផ្ទះ សរុបចំនួន ៣៨២ បណ្ណ ក្នុងនោះស្រុកគូលែន ចំនួន ៧៨ បណ្ណ,ស្រុករវៀង ចំនួន ៧៦ បណ្ណ,ស្រុកឆែប ចំនួន ៤២ បណ្ណ,ស្រុកជ័យសែន ចំនួន ៦២ បណ្ណ ស្រុកសង្គមថ្មី ចំនួន ៥៦ បណ្ណ,ស្រុកជាំក្សាន្ត ចំនួន ៦៨ បណ្ណ ។

គួរបញ្ជាក់ថា កាលពីមុនមានការយឺតយ៉ាវ គឺមន្ទីរ បានយកកាតគ្រីទៅបោះពុម្ភ នៅភ្នំពេញម៉្យាងទៀតមន្ទីរធ្វើហើយ ប្រជាពលរដ្ឋគាត់មិនមកយក ព្រោះគាត់រវល់ធ្វើស្រែចំការ និងប្រកបរបរផ្សេងៗទៀត។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ខេត្តព្រះវិហារមាន លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត គឺបានធ្វើកំណែទម្រង់ប្រព័ន្ធ ការងារជាច្រើន ក្នុងន័យធ្វើយ៉ាងណាកុំឲ្យមានការ យឺតយ៉ាវក្នុងការផ្ដល់សេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដូចជា កន្លែងចុះបញ្ជីយានយន្ត កន្លែងធ្វើស្លាកលេខ កន្លែងប្រឡងយកប័ណ្ណបើកបរ និងកន្លែងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្តយន្តជាដើម គឺធ្វើតាមប្រព័ន្ធអនឡាញទាំងអស់ ហើយរហ័សទាន់ចិត្ត ផ្តល់ភ្លាមៗតែម្តង៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top