Saturday, Nov 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

វិស័យធនាគារនៅកម្ពុជា មានសក្តានុពលខ្លាំង ជាមួយIBM

ភ្នំពេញ៖ ក្រុមហ៊ុន IBM បានប្រកាសពី Broad Array ជាដំណោះស្រាយក្នុងវិស័យធនាគារ និងសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា និងប្រែក្លាយផ្នែកព័ត៌មានវិទ្យា ទៅជាចំណុចស្នូលរបស់អតិថិជន ដោយផ្តល់ជូននូវការចំណាយសមរម្យ និង ការកែលម្អលើការគ្រប់គ្រងហានិភ័យ ក្នុងវិស័យខុសគ្នា។ 

ក្រុមហ៊ុន IBM ផ្តល់នូវដំណោះស្រាយដល់អាជីវកម្ម និងក្រុមហ៊ុនឈានមុខគេ លើព័ត៌មានវិទ្យាក្នុងប្រទេសកម្ពុជា ឲ្យមានអានុភាពខ្ពស់លើបច្ចេកវិទ្យា Cloud, optimize IT infrastructure, unlock the power of data និងជាជំនួយដល់ព័ត៌មានសំខាន់ ឲ្យមានសុវត្ថិភាពខ្ពស់។

IBM Power Systems ៖ការបើកចំហការបង្កើតថ្មី ក្នុងការដាក់ទិន្នន័យ ដើម្បីធ្វើការនៅទូទាំងសហគ្រាស ។ IBM Power Systems ​៖ គឺជាម៉ាស៊ីនដែលបានរចនាឡើង សម្រាប់ mission-critical applications និងកំពុងរីកចម្រើន ក្នុងការផ្ទុកការងារសំខាន់ៗ ដែលរួមមានការស៊ើបការណ៍សម្ងាត់, ការរៀនរបស់ម៉ាស៊ីន, ការរៀនសូត្រជ្រៅ វិភាគកម្រិតខ្ពស់ និងការអនុវត្តខ្ពស់របស់កុំព្យូទ័រ។

ក្រុមហ៊ុន IBM បានបញ្ជូនដំណោះស្រាយនៃ Storage ដល់ទៅ ៤៩ ក្នុងចំណោមធនាគារកំពូលទាំង ៥០, ការធ្វើឲ្យមានការផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស នៃឌីជីថល, ការទំនាក់ទំនងជាមួយអតិថិជន ល្អគ្មានគូប្រៀប និងសុវត្ថិភាពខ្ពស់ ដើម្បីប្រឆាំងនឹងការគំរាមកំហែង តាមអ៊ីនធឺណិត។​ IBM Security ​អាចជួយបង្កើនល្បឿន សមត្ថភាពរបស់អង្គភាព ដើម្បី outthink Threats ជាមួយនឹងការច្នៃប្រឌិតសុវត្ថិភាព ដែលមានតែមួយគត់រួមបញ្ចូល cognitive, cloud, and collaboration ។

ប្រតិបត្តិការរបស់ក្រុមហ៊ុន IBM ជាប្រតិបត្តិការមួយ នៃអង្គភាពពិភពលោក ក្នុងការស្រាវជ្រាវ ដើម្បីផ្តល់ជូននូវសុវត្ថិភាព, ​ការអភិវឌ្ឍ និងការចែកចាយធំបំផុត របស់ពិភពលោក បានត្រួតពិនិត្យរាប់ពាន់លានព្រឹត្តិការណ៍ នៃសុវត្ថិភាពក្នុងមួយថ្ងៃ នៅជាង ១៣០ប្រទេស និងទទួលបានច្រើនជាង ៣,៥០០ security patents៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top