Thursday, Jul 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សុំសរសើរ លោកប៉ា សុជាតិវង្ស

ជាបឋមខ្ញុំសូមសម្តែងនូវការកោតសរសើរនិងថ្លែងអំណរគុណ ជូនលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងសហការីដ៏ឆ្នើមរបស់លោក ដែលបានខិតខំដោះស្រាយ ប្រកបដោយកាយវិការទន់ភ្លន់ និងឈរលើគោល​ការណ៍ឈ្នះឈ្នះ ដែលសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យគណបក្សនយោបាយទាំង១២ ដែលបានចូល រួម ប្រកូតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ បានហែក្បួនគណបក្ស របស់ពួកគេ នៅលើដងផ្លូវសំខាន់ៗទាំង៩ ដែលអាជ្ញាធររាជធានីភ្នំពេញ បានហាមឃាត់នាពេលកន្លងទៅ ដោយគ្រាន់តែឲ្យគណបក្សធ្វើលិខិតជូនដំណឹង មកកាន់គណៈកម្មាធិការបោះឆ្នោតរាជធានី ដែលក្នុ្ងងនោះ អនុញ្ញាតឲ្យតំណាងគណបក្សនយោបាយទាំងអស់ មានវត្តមានប្រចាំ នៅក្នុងគណៈកម្មការនោះ ចាំដោះស្រាយ បញ្ហានានាប្រសិនបើកើតមាន​ ។

ខ្ញុំបានតស៊ូមតិទាំងនៅលើគេហទំព័រដើមអម្ពិល និងនៅលើកញ្ចក់ទូរទូរទស្សន៍ BTV ក្នុងកម្មវិធីដំណឹងពេលព្រឹក ដោយសំណូមពរ ឲ្យអភិបាលរាជធានីភ្នំពេញ មេត្តាពិចារណា ដោយបម្រាមហាមឃាត់នៃការហែក្បួន លើផ្លូវ ទាំង៩ខាងលើ និងសុំឲ្យពិចារណានូវការផ្តល់លទ្ធភាពឲ្យគណបក្សនីមួយៗ ហែក្បួន ដោយមានការស្នើសុំពី គណបក្សទាំងនោះ ដើម្បីងាយស្រួលអាជ្ញាធរជួយសម្របសម្រួលនិងប្រាប់ប្រជាពលរដ្ខ ឲ្យបានដឹងជាមុន អំពី ក្បួនគណបក្សនយោបាយ ដែលនឹងហែលើផ្លូវសំខាន់ៗទាំងនេះ ។ ម្យ៉ាងទៀតប្រសិនបើគណបក្សទាំងនោះ អនុញ្ញាតឲ្យហែក្បួនលើផ្លូវដែលហាមឃាត់ វាជាចំណុចវិជ្ជមាន សម្រាប់អាជ្ញាធររាជធានីភ្នំពេញទៅវិញទេ ដែល សកម្មជនគណបក្សទាំងអស់នោះ បានឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលទាំងឡាយ ដែលសាលារាជធានីភ្នំពេញ បានកសាង ក្រោមគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន ។

ខ្ញុំមានជំឿថា ជំហរទន់ភ្លន់របស់សាលារាជធានីភ្នំពេញ និងទទួលបាននូវការសាទរពីគណបក្សនយោបាយ មហា ជន និងមតិអន្តរជាតិ ដែលតាមដានយកចិត្តទុកដាក់ ចំពោះការបោះឆ្នោតថ្នាក់មូលដ្ឋាននៅកម្ពុជា​ លើកទី៤នេះ។

 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top