Thursday, Jul 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

CNRP៖ ឆ្នាំ២០១៨ បើគេចាញ់ឆ្នោត ហើយមិនចុះចេញ ឲ្យនៅបន្ត ទុកឲ្យប្រវត្តិសាស្ត្រចារ្យ

ភ្នំពេញ៖អនុប្រធាន គណបក្សសង្គ្រោះជាតិ (CNRP) លោក ប៉ុល ហំម បានថ្លែងថា នៅពេលគណបក្សសង្គ្រោះជាតិ បានឈ្នះឆ្នោតហើយ គណបក្សកាន់ អំណាចមិនចុះចេញ នោះមិនដឹងធ្វើយ៉ាងណាទេ គឺមានតែឲ្យបន្តនៅទៀតទៅ  ប៉ុន្តែនឹងចារទុកក្នុងប្រវត្តិសាស្ត្រ ដើម្បីឲ្យអ្នកជំនាន់ក្រោយបានដឹងគ្រប់គ្នា។ 
 
ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយសកម្មជន អ្នកគាំទ្រ និងបេក្ខភាពក្រុមប្រឹក្សា ឃុំ សង្កាត់ នៅឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ លោកបញ្ជាក់ថា «បើយើងឈ្នះឆ្នោតហើយគេមិនចុះ  ហើយគេថា ឈ្នះរហូតនោះ  តើយើងធ្វើយ៉ាងម៉េច ?  ឃុំ-សង្កាត់ យើងឈ្នះកន្លងមកគេចុះតើ ឲ្យតែយើងធ្វើត្រឹមត្រូវទៅ  ។ ប៉ុន្តែការបោះឆ្នោតថ្នាក់ជាតិសួរថាឆ្នាំ២០១៨  គេចាញ់ឆ្នោតហើយគេមិនចុះចេញ តើយើងធ្វើយ៉ាងម៉េច?  ឲ្យគេនៅទៀតទៅ។ ក៏ប៉ុន្តែពាក្យខ្ញុំ ថា ឲ្យនៅតទៅទៀត នឹងសូមស្តាប់ឲ្យបាន បើកៅអីលោកអង្គុយវាត្រជាប់គូទ លោកត្រូវទទួលខុសត្រូវចំពោះសម្ពាធរបស់អន្តរជាតិ  លោកត្រូវទទួលខុសត្រូវចំពោះ សម្ពាធរបស់ប្រជាពលរដ្ឋ លោកមិនចុះចេញ ពេលគេតវ៉ាលោកអាងវៃគេបាក់ធ្មេញ   លោកអាងកំលាំងយោធា លោករួចខ្លួនទេ»។

ជាមួយគ្នានោះដែរ លោក ប៉ុល ហំម ក៏បានលើកឡើងថា ប្រសិនបើមានករណីនោះ មែននឹងមានចារក្នុងប្រវត្តិសាស្ត្រ  ហើយថា សម្តេច តេជោ ហ៊ុនសែន មិនល្ងង់ទេ   ព្រោះសម្តេចថាមិនទាន់ឈ្នះផង ឲ្យគេចុះចេញផងដែរ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top