Sunday, Jun 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អង់គ្លេសបានស្ម័គ្រចិត្ត ប្រគល់ឈុតគ្រឿងអលង្ការ​មាស​ របស់ខ្មែរ​នាសម័យអង្គរ មកឲ្យកម្ពុជាវិញ

ភ្នំពេញ៖  តំណាងភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art ប្រចាំនាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានស្ម័គ្រចិត្តប្រគល់នូវឈុត​គ្រឿង​ អលង្ការមាសសម្រាប់លម្អរូបចម្លាក់ថ្ម ដែលមានអាយុកាល​ក្នុង​សម័យអង្គរ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេសដោយ​មានការ ចូលរួមពីសំណាក់លោកស្រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងមន្ត្រីជំនាញក្រសួង​វប្បធម៌​និ​វិចិត្រសិល្បៈ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី២១មេសានេះបានឲ្យដឹងថា វត្ថុបុរាណនេះជាកម្មសិទ្ធិតែមួយគត់របស់កម្ពុជា តាម​រយៈ​ក្បូរក្បាច់រចនាដែលមានតែក្នុងរចនាបថ សិល្បៈខ្មែរមួយគត់ ហើយដែលត្រូវបានយកចេញដោយខុសច្បាប់ពីកម្ពុជា។

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top