Thursday, Nov 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

វិបត្តិគ្រួសារ ធ្វើឲ្យបុរសម្នាក់ ផឹកថ្នាំពុល សម្លាប់ខ្លួន ក្បែរមាត់ទន្លេ

ភ្នំពេញ ៖ បុរសម្នាក់ បានសម្រេចចិត្ត ផឹកថ្នាំពុលឌុយប៉ុង បញ្ចប់ជីវិតខ្លួនឯង នៅមាត់ទន្លេក្រោម ដើមអំពិល ទឹកបារាំង ព្រោះវិបត្តិក្នុងគ្រួសារ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ នៅចំណុចដីចំការមួយកន្លែង ក្នុងភូមិ សាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

តាមប្រភពពីអ្នកជិតខាងឈ្មោះ អូន ស្រស់ ភេទប្រុស រស់នៅភូមិឃុំខាងលើ បានដើរទៅមាត់ទន្លេ ក៏ប្រទះ ឃើញសាកសពនៅមាត់ទន្លេ ក៏រត់មករាយការណ៍ ដល់នគរបាលប៉ុស្តិ៍ រដ្ឋបាលឲ្យបានដឹង និងចុះត្រួតពិនិត្យ លើកករណីនេះ ។

ប្រភពដដែលបានឲ្យដឹងថា សាកសពឈ្មោះ នី ទីង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ មូលហេតុមានវិបត្តិក្នុងក្រុមគ្រួសារមិនអាចដោះស្រាយបានក៏សម្រេច ដើរមកមាត់ ទន្លេអង្គុយផឹកថ្នាំក្រោមដើមអំពិលទឹកបារាំងស្លាប់ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top