Thursday, Nov 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សាលាខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិស ដៅឆ្នាំ២០១៧

ឧត្តរមានជ័យ ៖ សាលាខេត្តឧត្តមានជ័យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានបើកសន្និបាត បូកសរុប លទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត ។
កិច្ចប្រជុំនេះក៏មានការចូលរួម ពីអភិបាលរងខេត្ត សមាជិកក្រុមព្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំង ប្រដាប់ អាវុធទាំង ៣ប្រភេទ ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំងប្រាំ និងមន្ត្រី អង្គភាពពាក់ពន្ធ័ ជាច្រើន រូបទៀត ។
ថ្លែងក្នុងឱកាសបើកម្មវិធីបើកក្នុងអង្គសន្និបាត លោក ស ថាវី បានមានប្រសាសន៍យ៉ាងធ្ងន់ៗថា កងកម្លាំងប្រដាប់ អាវុធទាំង ៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ ត្រូវយកចិត្តទុកដាក់បង្ក្រាប យ៉ាង ម៉ឺងម៉ាត់ ចំពោះបទល្មើសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន   ឲ្យអស់ពីមូលដ្ឋាន ដោយអនុវត្តន៍ តាមយុទ្ធនាការរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧ ត្រូវលុបបំបាត់ និងបង្ក្រាបឲ្យអស់ នូវបទល្មើសគ្រឿងញៀន ។ 
លោកបានបន្តថា ប្រសិនបើមានមន្ត្រីណាពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន សូមដកខ្លួនជាបន្ទាន់ ហើយ ចំពោះមន្រ្តី ឬថ្នាក់ដឹកនាំក្នុងខេត្តណា ជួយអន្តរាគមន៍ពាក់ពន្ធ័គ្រឿងញៀន ត្រូវទទួលខុសត្រូវមុខច្បាប់ ។
ជាមួយគ្នានោះដែរ លោក ស ថាវី ក៏បានថ្លែអំណគុណ ដល់កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាន ខិតខំបង្ក្រាបគ្រប់បទល្មើសនាពេលកន្លងមកផងដែរ៕
 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top