Friday, May 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អង្គការមូលនិធិ ទឹកចិត្តទាំងបី រួមគ្នាសម្អាត ទីក្រុងបាងកក ដើម្បីបញ្ញាក់ស្មារតី ពលរដ្ឋឲ្យជួយ ថែរក្សាបរិស្ថាន

ភ្នំពេញ៖ អង្គការមូលនិធិទឹកចិត្តទាំងបី បានរៀបចំពិធីគម្រោង “សម្អាតទីក្រុងបាងកក” លើកទី០២ របស់ខ្លួននៅថ្ងៃ ទី០៩ ខែតុលា ដោយមានការ ជួយគាំទ្រពីសាលាក្រុងបាងកក ដើម្បីលើកកម្ពស់នូវការធ្វើឲ្យបរិស្ថានស្អាត និងមានសណ្ដាប់ធ្នាប់ល្អ និងបូករួមទាំងការអប់រំបន្ថែមទៀត ដើម្បីផ្ដល់ ជាប្រយោជន៍ដល់កុមារ ក៏ដូចជាសាធារណជនទូទៅ ត្រូវខិតខំ ទាំងអស់គ្នាជួយថែរក្សាបរិស្ថាន។ 

អគ្គនាយិកា អង្គការមូលនិធិទឹកចិត្តទាំងបី កញ្ញា ហ៊ីសាអិ អារ៉ៃ បានឲ្យដឹងថា ដោយប្លែកពីកម្មវិធីកាលពីឆ្នាំ មុនដែលយើងធ្វើការសម្អាត នៅតាមតំបន់ មួយចំនួននូវទីក្រុងបាងកក ឆ្នាំនេះយើងផ្តោតទៅលើ ការបញ្ជ្រៀតនូវមេរៀនសំខាន់ៗ ដែលទាក់ទងនឹងការការពារ និងអភិរក្សបរិស្ថាន ក៏ដូចជាការ បង្កើននូវការយកចិត្តទុកដាក់ទៅលើ សុខភាពទូទៅវិញ។ 
កម្មវិធីមួយ ក្នុងចំណោមកម្មវិធីទាំងបី នៃព្រឹត្តិការណ៍នេះ គឺការបង្ហាញម៉ូតសំលៀកបំពាក់ អំពីសម្ភារៈកែច្នៃ ដែលបានចូលរួម បង្ហាញដោយបវរកញ្ញា ដ៏ស្រស់សោភាមកពីប្រទេសថៃនិងជប៉ុន។ ក្រៅពីនាំយកនូវសារសំខាន់ នៃកែច្នៃកាកសំណល់ ទៅជាសម្លៀកបំពាក់ ម៉ូតដែលពេញនិយម ការដើរបង្ហាញ នេះក៏បានឆ្លុះបញ្ចាំង ពីផលប៉ះពាល់អវិជ្ជមាន នៃបរិស្ថានមិនបរិសុទ្ធ និងមិនស្អាតទៅលើធម្មជាតិ ដែលសង្គមពឹងផ្អែកលើ សម្រាប់សុខុមាលភាព របស់ ខ្លួន។ អ្វីដែលគួរឲ្យកត់ សម្គាល់ទៀតនោះ ចំពោះចំនុចសំខាន់នៃយុទ្ធនាការឆ្នាំនេះ គឺការបង្កើនការចូលរួមរបស់កុមារ នៅក្នុងការការពារបរិស្ថាន ហើយដើម្បី បំពេញ គោលដៅនេះ អង្គការមូលនិធិទឹកចិត្តទាំងបី បាននាំមកនូវគំនិតថ្មី គឺការបញ្ចូលនូវវគ្គសិក្សាសម្រាប់កុមារ។ កម្មវិធីសិក្សារយៈ  មួយម៉ោងនេះ នឹងរួមបញ្ចូលសកម្មភាពអប់រំ ទៅលើអនាម័យផ្ទាល់ខ្លួន និងសាធារណៈ ក៏ដូចជាការកែឆ្នៃសម្ភារៈ អំពីសម្រាមដែលវាអាចផ្តល់ប្រយោជន៍ ដល់ការរស់នៅប្រចាំថ្ងៃ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top