ព័ត៌មានអន្តរជាតិ

អាមេរិក និងពួកតាលីបង់ គ្រោងចុះកិច្ចព្រមព្រៀង ក្រោយកាត់បន្ថយ អំពើហិង្សាមួយសប្ដាហ៍

បរទេស ៖ សហរដ្ឋអាមេរិក និងពួកតាលីបង់ នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ នៅថ្ងៃទី២៩ ខែកុម្ភៈ នាចុងអំឡុងពេលមួយសប្ដាហ៍ នៃការកាត់បន្ថយអំពើហិង្សា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមសម្តី របស់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo និងពួកតាលីបង់ នៅថ្ងៃសុក្រនេះ។

កិច្ចព្រមព្រៀងនោះ អាចបង្ហាញឲ្យឃើញឱកាសសម្រាប់សន្តិភាព ក្រោយសង្គ្រាម១៨ឆ្នាំនិងវត្តមានកងទ័ព អាមេរិកតាំងពីឆ្នាំ២០០១ ក៏ដូចជាជំរុញបង្កើន ក្តីសង្ឃឹមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដកកងកម្លាំង សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកនិងពួកតាលីបង់ នាពេលថ្មីៗនេះ បានជួបជុំគ្នាពិភាក្សា ដើម្បីសម្របសម្រួលរកដំណោះស្រាយតាមបែបនយោបាយមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងដើម្បីកាត់បន្ថយវត្តមានសហរដ្ឋអាមេរិក នៅក្នុងតំបន់៕

ប្រែសម្រួល៖ប៉ាង កុង

To Top