ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងជើង ថ្កោលទោសជប៉ុន ពាក់ព័ន្ធរឿងសមយុទ្ធអាមេរិក

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើការចោទប្រកាន់ប្រទេសជប៉ុន ពីបទមានមហិច្ឆតា ធ្វើការឈ្លានពានឧបទ្វីបកូរ៉េជាថ្មី ដោយសំដៅដល់ សហសមយុទ្ធយោធាមួយ ជាមួយសហរដ្ឋអាមេរិក នេះបើតាមសេចក្តីរាយការណ៍ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

ទីភ្នាក់ងារសាព័ត៌មាន គ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCNA បាននិយាយថា សមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន គឺជាទង្វើបង្កហេតុ និងបានប្រព្រឹត្តធ្វើឡើងជាញឹកញាប់ ហើយការពោលបែបនេះ របស់កាសែតកូរ៉េខាងជើងនេះ គឺសំដៅដល់សមយុទ្ធ ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី០៣ ខែកុម្ភៈ។

គួរបញ្ជាក់ថា សមយុទ្ធយោធានោះ គឺត្រូវបានធ្វើឡើង នៅលើតំបន់ឆ្នេរភាគខាងជើងប្រទេសជប៉ុន រវាងកងម្លាំងអាមេរិក និងកងកម្លាំងជប៉ុន និងរួមទំាងមានការដាក់ពង្រាយយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52H មួយគ្រឿង យន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំង F-2៕ ប្រែសម្រួល៖ប៉ាង កុង

To Top