ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ពិន័យក្រុមហ៊ុនរុស្ស៊ី ពីបទជួយប្រទេសវេណេស៊ុយអេឡា គេចវេសពីទណ្ឌកម្ម

បរទេស៖ រដ្ឋបាលលោក ត្រាំ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនទើបបានដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនរុស្ស៊ី Rosneft Trading ពីបទជួយដល់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ គេចផុតពីការដាក់ពិន័យ របស់សហរដ្ឋអាមេរិក។

មន្ត្រីអាមេរិកបាននិយាយ ប្រាប់អ្នកសារព័ត៌មានថា ទណ្ឌកម្មថ្មីនេះ គឺផ្តោតគោលដៅលើទ្រព្យសម្បត្តិ នៅសហរដ្ឋអាមេរិកទាំងអស់របស់ក្រុមហ៊ុន Rosneft និងអនុវត្តទៅលើអ្នកណាដែល ជាប់ពាក់ព័ន្ធក្នុងពាណិជ្ជកម្មជាមួយ ក្រុមហ៊ុនមានមូលដ្ឋានក្នុងទីក្រុងមូស្គូនេះ។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា រដ្ឋបាលអាមេរិក បានចោទប្រកាន់ក្រុមហ៊ុនរុស្ស៊ី Rosneft ពីបទត្រួតត្រាការលក់ប្រេង របស់ប្រទេសវេណេស៊ុយអេឡា និងពីបទផ្ទេរប្រេងរាប់លានបារ៉ែល ទៅឲ្យកបាល់ផ្សេងទៀតនៅលើសមុទ្រ ដើម្បីធ្វើមិនគេតាមដានទាន់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top