ព័ត៌មានអន្តរជាតិ

សិង្ហបុរី ដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីជួយដល់សេដ្ឋកិច្ច ឲ្យរួចផុតពីការផ្ទុះជំងឺ COVID-19

សិង្ហបុរី៖ ប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ បានប្រកាសកញ្ចប់ថវិកាចំនួន ៦,៤ ពាន់លានដុល្លារសិង្ហបុរី (៤,៦ ពាន់លានដុល្លារ) ដើម្បីដោះស្រាយការរាតត្បាត នៃការរីករាលដាលនៃជំងឺ COVID-១៩ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចរបស់ខ្លួន ដូចជាឧស្សាហកម្ម ទេសចរណ៍ និងឧស្សាហកម្មអាកាសចរណ៍។

ឧបនាយករដ្ឋមន្រ្តីសឹង្ហបុរី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បានបង្ហាញសំណើថវិការបស់លោក សម្រាប់ឆ្នាំសារពើពន្ធឆ្នាំក្រោយ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា បានបង្ហាញកញ្ចប់ថវិកាចំនួន ៤ ពាន់លានដុល្លារសិង្ហបុរី ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានស្ថេរភាព តាមរយៈការជួយកម្មករ ឱ្យស្ថិតក្នុងការងារ និងជួយសហគ្រាស ដោះស្រាយប្រាក់របស់ពួកគេ ក្នុងអំឡុងពេលច្របូកច្របល់នេះ។

កញ្ចប់នេះរួមបញ្ចូល ទាំងគ្រោងការគាំទ្រការងារ ដែលរដ្ឋាភិបាល នឹងឧបត្ថម្ភធនភាគរយជាក់លាក់នៃប្រាក់ឈ្នួល ដែលក្រុមហ៊ុនចំណាយសម្រាប់កម្មករម្នាក់ៗ ដែលពួកគេជួលឱ្យធ្វើការរយៈពេល ៣ ខែ៕ ដោយ៖ ឈូក បូរ៉ា

To Top