ព័ត៌មានអន្តរជាតិ

Trump ឆ្លើយតបហ្វីលីពីនថា អត់បញ្ហាទេ បើចង់ដកខ្លួន ចេញពីកតិកាសញ្ញាយោធាគ្នា ជាមួយនឹងអាមេរិក

បរទេស ៖ ម្សិលមិញហ្វីលីពីន បានប្រកាសជំហគាំទ្រ ទៅលើប្រធានាធិបតី របស់ខ្លួន ក្នុងការដកខ្លួនចេញពីកតិកាសញ្ញា ជាមួយនឹងអាមេរិក នៅថ្ងៃព្រសហ្បតិ៍ទី១៣ ខែកុម្ភៈនេះ ឆ្លើយតបទៅនឹងព័ត៌មាន ប្រធានាធិបតីអាមេរិកលោកត្រាំ បាននិយាយមិនមានអ្វីជាបញ្ហាឡើយ សម្រាប់អាមេរិក។

កតិកាសញ្ញា ដែលមាន អាយុកាលជាង២ ទសវត្សមកហើយនោះ ត្រូវបានគេស្គាល់ឈ្មោះថា VFA (Visiting Force Agreement) គឺអាចឈានទៅដល់ការបញ្ចប់ នាពេលខាងមុខនេះក្រោយភាគីទាំងពីរ ហាក់ដូចជាច្បាស់លាស់ទៅហើយនោះ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់អាមេរិកដូចជាលោករដ្ឋមន្ត្រី ការពារជាតិអាមេរិកMark Esperនិងអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅទីក្រុងម៉ានីល សុទ្ធតែបានបង្ហាញអារម្មណ៍សោកស្តាយ ប្រសិនបើការសម្រេចចិត្តនេះ នឹងអាចធ្វើឡើងជាផ្លូវការនោះ។

អ្វីដែលយើងបានដឹង ក្នុងអាណិត្តរបស់លោកប្រធានាធិបតីដូណាល់ត្រាំនោះ គឺថាលោកតែង តែមានបំណង ចង់ឲ្យយោធាអាមេរិក នៅក្រៅប្រទេសទាំងអស់ ត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ការធ្វើការពង្រាយនិង ចល័តអស់រយៈពេលជាច្រើន ទសវត្សមក ហើយនោះហើយក្នុង នោះផងដែរ លោកក៏បានចាប់ផ្តើមទាមទារ ឲ្យសម្ព័ន្ធមិត្តក្នុងការបញ្ចេញខ្ទង់ចំណាយ ច្រើនជាងមុនប្រសិនបើចង់រក្សាយោធាអាមេរិក នៅក្នុងប្រទេសរបស់ពួកគេនោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top