ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបន្ដប្រេីទណ្ឌកម្ម ហិរញ្ញវត្ថុប្រឆាំងនឹង កូរ៉េខាងជេីង

វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងបន្តផ្តោតការយកចិត្តទុកដាក់ លើការអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹង ប្រទេសកូរ៉េខាងជើង បើយោងតាមសំណើថវិកា របស់ទីភ្នាក់ងារ សម្រាប់ឆ្នាំសារពើពន្ធ ២០២១ ។

នៅក្នុងសំណើថវិកាដែល ត្រូវបានផ្សព្វផ្សាយនៅលើ គេហទំព័ររបស់រតនាគារនៅសប្តាហ៍នេះការិយាល័យភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុ បានគូសបញ្ជាក់ពីការខិតខំ ប្រឹងប្រែងរបស់ខ្លួនកាលពីឆ្នាំមុន ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋបាល ដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរចុងក្រោយ របស់កូរ៉េខាងជើង។

ការិយាល័យភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុ TFI បាននិយាយថា នៅក្នុងឆ្នាំសារពើពន្ធ ២០១៩ វាបានដាក់ទណ្ឌកម្មលើ បុគ្គលអង្គភាពនិងកប៉ាល់ចំនួនជាង ២០ ដែលភ្ជាប់ទៅនឹងប្រទេសកូរ៉េខាងជើង ៕

ដោយ ឈូក បូរ៉ា

To Top