ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី សម្រេចចិត្ត មិនធ្វើមាតុភូមិនិវត្តន៍ អតីតយុទ្ធជន IS នោះទេ ដោយចង់ការពារ ពលរដ្ឋពីអំពើភេរវកម្ម

ហ្សាកាតា៖ យោងតាមរដ្ឋមន្រ្តីក្រសួង សន្តិសុខកំពូល របស់ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថារដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចកាលពីថ្ងៃអង្គារ មិនឲ្យនាំជនជាតិ ឥណ្ឌូនេស៊ីចំនួន ៦៨៩ នាក់ ដែលបានចូលរួមជា មួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម វិលមកមាតុប្រទេសវិញ ឡើយដោយលើកឡើងពីតម្រូវការ ការពារប្រជាជនក្នុងស្រុក របស់ខ្លួនពីអំពើភេរវកម្ម។

រដ្ឋមន្ត្រីសម្របសម្រួលផ្នែក កិច្ចការនយោបាយនីតិកម្ម និងសន្តិសុខលោក Mahfud MD បានលេីកឡេីងថា“ រដ្ឋាភិបាលមិនមានផែនការ នាំអ្នកប្រយុទ្ធភេរវករណាមួយ ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញនោះទេ។

លោកបានបន្ថែមថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងអំឡុង កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយប្រធានាធិបតី ចូកូ វីដូដូ នៅវិមានប្រធានាធិបតីបូហ្គ័រ ក្នុងទីប្រជុំជនបូហ្គ័រក្បែរ ក្រុងហ្សាកាតា៕

ដោយ ឈូក បូរ៉ា

To Top