ព័ត៌មានអន្តរជាតិ

អាមេរិកបង្ហាញទំនុកចិត្ដ ១០០ភាគរយ លើសមត្ថភាពការពារខ្លួន ពីមីស៊ីលកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ អនុប្រធាននៃអគ្គសេនាធិការចំរុះ សហរដ្ឋអាមេរិក បានឲ្យដឹងថា លោកមាន“ ទំនុកចិត្ត ១០០ ភាគរយ” លើសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការការពារខ្លួនពីមីស៊ីលថ្មី របស់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

នាយឧត្តមសេនីយ៍ John Hyten បានធ្វើការកត់សម្គាល់ នៅក្នុងសិក្ខាសាលាមួយ នៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិដោយកត់សម្គាល់ថា កូរ៉េខាងជើងបានបោះជំហានយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍមីស៊ីលរបស់ខ្លួន។

លោកបាននិយាយសំដៅ ដល់ប្រព័ន្ធការពារមីស៊ីល របស់សហរដ្ឋអាមេរិកថា “ខ្ញុំមិននិយាយ ១០០ ភាគរយញឹកញាប់ទេ ខ្ញុំមានទំនុកចិត្ត ១០០ ភាគរយ លើសមត្ថភាពទាំងនោះ ប្រឆាំងនឹងកូរ៉េខាងជើង”៕ ដោយ៖ ឈូក បូរ៉ា

To Top