ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចាប់ផ្តើមដាក់ឧបករណ៍ ចាប់សញ្ញាតាមដានការ ជីករូងក្រោមដី

បរទេស៖ កងកម្លាំងការពារជាតិអ៊ីស្រាអែល នៅថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយប្រាប់ថា ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមដំឡើងឧបករណ៍ចាប់សញ្ញាក្រោមដីដ៏ទំនើប នៅតាមតំបន់ព្រំដែនភាគខាងជើង ជាប់ប្រទេសលីបង់ ដើម្បីតាមដានសកម្មភាពជីករូងក្រោមដីថ្មី។ 

នៅក្នុងសារបង្ហោះលើ បណ្ដាញសង្គមធ្វីតធ័រមួយ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយប្រាប់ដូច្នេះថា “ឧបករណ៍ចាប់សញ្ញាទាំងនេះ នឹងកំណត់សញ្ញា និងទប់ស្កាត់ការជីកកសាងផ្លូវក្រោមដី សម្រាប់វាយប្រហារចូល ក្នុងប្រទេសអ៊ីស្រាអែល បង្កឡើងដោយអង្គការភេរវកម្មហេស៍ប៊ូឡា ក្នុងប្រទេសលីបង់”។ 

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា យោធាអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីរាយការណ៍នៃកាសែតអ៊ីស្រាអែល Times of Israel ដូច្នេះថា “ការដំឡើងប្រព័ន្ធនេះ គឺជាចំណាត់ការ ហេដ្ឋារចនាសម្ព័ន្ធទប់ស្កាត់មួយ ដោយវាផ្អែកទៅលើដំណើរស៊ើបការណ៍ថ្មី” ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top