ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់មិនបដិសេធ កិច្ចពិភាក្សា ដើម្បីបញ្ចប់ ជម្លោះនុយក្លេអ៊ែរ

បរទេស៖ប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនមិនបានបិទទ្វារចំពោះកិច្ចចរចា ក្នុងដំណើរខិតខំប្រឹងប្រែងដោះស្រាយជម្លោះ ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយមហាអំណាចពិភពលោក ដែលបានកើនកម្តៅជាលំដាប់ ចាប់តាំងពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រៀមព្រៀងនោះ ក្នុងឆ្នាំ២០១៨។

មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានមានប្រសាសន៍ថា សកម្មភាពណាមួយថែមទៀត ដែលធ្វើឡើងដោយ ទីក្រុងតេអេរ៉ង់ បន្ធូរបន្ថយការប្តេជ្ញាខ្លួនក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែ នឹងផ្អែកលើសកម្មភាព ធ្វើឡើងដោយភាគីផ្សេងទៀត។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ការពោលអះអាងបែបនេះ របស់ប្រទេសអ៊ីរ៉ង់ គឺត្រូវបានធ្វើឡើង បន្ទាប់ពីបណ្ដាប្រទេសនៅអឺរ៉ុប ជំរុញឲ្យមាន យន្តការ ដែលអាចនាំទៅរកការដាក់ទណ្ឌកម្មរបស់អង្គការ សហប្រជាជាតិជាថ្មី៕ ប្រែសម្រួល៖ប៉ាង កុង

To Top