ព័ត៌មានអន្តរជាតិ

ចំនួននៃអ្នកធ្វើ អត្តឃាតខ្លួនឯង នៅក្នុងប្រទេសជប៉ុន​ ថយចុះ ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ

តូក្យូ៖ ចំនួននៃអ្នកធ្វើអត្តឃាតខ្លួន ឯនៅក្នុងប្រទេសជប៉ុន គិតក្នុងឆ្នាំ២០១៩ បានធ្លាក់ចុះ ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ប៉ូលិសបាននិយាយនៅថ្ងៃសុក្រនវ ដែលនេះជាលើកទី១០ហើយសម្រាប់ការ ធ្លាក់ចុះបន្តបន្ទាប់ នៃឆ្នាំនីមួយ ។ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។

ដូច្នេះហើយ ការធ្វើអត្តឃាត បានកើតមានឡើងជាយូរលង់ មកហើយជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសជប៉ុន ដែលជាមធ្យោបាយ មួយបិទបាំងភាពអាម៉ាស់ ឬប៉ះពាល់ដល់កិត្តិយស ហើយអត្រានៃការធ្វើអត្តឃាតខ្លួនឯងនេះ ទៀតសោត នៅតែឈានដល់កម្រិតកំពូល សម្រាប់ប្រទេសក្នុងក្រុមទី៧ ឬហៅថា G7 ជាប្រទេសមួយដែលខំប្រឹងនាំឲ្យការធ្វើអត្តឃាតរបស់ជនជាតិជប៉ុន ថយចុះ ដោយប្រមាណ៤០ភាគរយ នៅក្នុងរយៈពេល១៥ឆ្នាំ ។

ចំនួននៃអ្នកធ្វើអត្តឃាតខ្លួនឯង នៅក្នុងឆ្នាំ២០១៩ បានធ្លាក់ចុះ៨៨១នាក់ នាំឲ្យចំនួនសរុបស្ថិតនៅក្រោម ២០.០០០នាក់ ដែលជាលើកដំបូងហើយ គិតចាប់តាំងពីរក្សាបាននូវក្នុងកំណត់ត្រា ដែលបានចាប់ផ្តើមក្នុង ឆ្នាំ១៩៧៨ ។ ទិន្នន័យបឋមបានមកពីប៉ូលិស បានបោះពុម្ពផ្សាយឲ្យដឹងនៅថ្ងៃសុក្រនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top