ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល សងសឹកដោយបាញ់ប្រហារ ទៅលើទីតាំងជាច្រើន របស់ក្រុមហាម៉ាស់ នៅហ្គាហ្សា

យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ថា ចលនាឥស្លាមប៉ាឡេស្ទីនម្នាក់ បានឲ្យដឹងថា យោធារបស់អ៊ីស្រាអ៊ែល បាននិយាយ កាលពីយប់ថ្ងៃពុធថា ខ្លួនបានអនុវត្តន៍ ដោយធ្វើការសងសឹក ដោយប្រើយន្តហោះ វាយប្រហារដែនអាកាស នៅទីតាំងជាច្រើន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលជាកម្មសិទ្ធ ដល់ក្រុមហាម៉ាស់ ។

អ្នកនាំពាក្យយោធាមួយរូប បាននិយាយឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា យន្តហោះវាយប្រហារ បានបើកការវាយលុក “ទៅលើទីតាំងរបស់ក្រុមហាម៉ាស់” ស្ថិតនៅភាគខាងជើង តំបន់ហ្គាហ្សា ស្ទ្រីប ។

អ្នកនាំពាក្យបាននិយាយថា ទីតាំងទាំងនោះ ក្នុងនោះរាប់បញ្ចូលទាំងរោងចក្រផលិត អាវុធមួយកន្លែង និងមូលដ្ឋានទ័ពផងដែរ ។

នៅមិនទាន់មានសេចក្តី រាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top