ព័ត៌មានអន្តរជាតិ

បន្ទុះភ្នំភ្លើងនៅហ្វីលីពីន ហាក់បីដូចថមថយ អនុភាពបន្តិច តែស្ថិតនៅក្នុងគ្រា បង្កគ្រោះថ្នាក់នៅឡើយ

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ថា បន្ទុះភ្នំភ្លើងមួយនៅក្នុងប្រទេសហ្វីលីពីន បានប៉ើងផេះអស់ជាច្រើនថ្ងៃ ដែលពេលនេះបានថម ថយនូវអនុភាពបន្តិចវិញ នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែ ក្រុមអ្នកស្រាវជ្រាវបន្ទុះភ្នំភ្លើងបាននិយាយថា គ្រោះថ្នាក់ នៃការបង្កឡើងដោយបន្ទុះភ្នំភ្លើង នៅតែអាចកើតមានឡើងក្នុងកម្រិតខ្ពស់ដដែល ហើយក្រុមអាជ្ញាធរ បានព្រមានដល់ក្រុមអ្នកជម្លៀសខ្លួនចេញ មិនគប្បីវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញភ្លាមៗនោះទេ ។

អ្នកស្រុកមួយចំនួន បានទទួលយកគុណសម្បត្តិនូវ អ្វីដែលពួកគេបានឃ្លាំមើល ខណៈដែលសកម្មភាពភ្នំភ្លើង បានស្ងប់ស្ងាត់បន្តិច Taal ហើយជាភ្នំភ្លើងមួយក្នុង ចំណោមភ្នំភ្លើងរបស់ប្រទេសនេះ ដែលមានសកម្មភាពខ្លាំងក្លា និងបានសម្លាប់មនុស្សអស់ជាច្រើននាក់ ។ ការវិលមកកាន់ផ្ទះសម្បែងវិញ ដរាបណា តំបន់ស្ថិតនៅក្នុង ចម្ងាយមិនបង្កគ្រោះថ្នាក់ចម្ងាយ១៤គីឡូម៉ែត្រ តែនៅតែជាក្តីកង្វល់នៅឡើយ នៅក្នុងទីតាំងនៃបន្ទុះភ្នំភ្លើងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top