ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ប្រើយន្តហោះបាញ់មីស៊ីលយ៉ាងសន្ធាប់ ទៅលើមូលដ្ឋានទ័ពនៅស៊ីរី

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ថា ប្រទេសអ៊ីស្រាអ៊ែល បានប្រើយន្តហោះបាញ់មីស៊ីល ទៅលើមូលដ្ឋានទ័ពអាកាស T-4 នៅខេត្តភាគកណ្តាល នៃប្រទេសស៊ីរី គឺខេត្ត Homs កាលពីថ្ងៃអង្គារម្សិលមិញនេះ ប៉ុន្តែមិនបង្កឲ្យមាន ការខូចខាតទ្រង់ទ្រាយធំនោះទេ ។

យោធាស៊ីរី បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា យន្តហោះចម្បាំងរបស់អ៊ីស្រាអ៊ែល បានបាញ់មីស៊ីល ជាច្រើនគ្រាប់ទៅលើមូលដ្ឋាន ដែលភាគច្រើនត្រូវស្ទាក់ចាប់បាន ដោយប្រព័ន្ធការពារមីស៊ីល នៅមូលដ្ឋានទ័ពអាកាសស៊ីរី ។ ក្នុងនោះ មីស៊ីលចំនួន៤គ្រាប់ បានបាញ់ចំមូលដ្ឋាន ។

នៅក្នុងសេចក្តីប្រកាស បានឲ្យដឹងទៀតថា ការវាយប្រហារត្រូវបានអនុវត្តន៍ ពីទិសដៅនៃតំបន់ al-Tanf ស្ថិតនៅភាគអាគ្នេយ៍ស៊ីរី ដែលជាមូលដ្ឋានទ័ព របស់អាមេរិកនៅទីតាំងនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top