ព័ត៌មានអន្តរជាតិ

លោក ត្រំា ពិចារណាធ្វើទស្សនកិច្ច​ ប្រទេសឥណ្ឌា នៅខែក្រោយ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ កំពុងតែពិចារណាធ្វើ ទស្សនកិច្ចប្រទេសឥណ្ឌា នៅខែក្រោយ ហើយនោះនឹងជាដំណើរ ទស្សនកិច្ចដំបូងរបស់លោក ទៅកាន់ប្រទេសលទ្ធិប្រជាធិបតេយ្យ ដ៏ធំបំផុតក្នុងពិភពលោក គិតចាប់តាំងពីលោកបានឡើង កាន់តំណែងចំនួន ៣ឆ្នាំកន្លងមក។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ដែលស្វះស្វែងកសាងចំណងមិត្តភាព ដ៏ជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន កាលពីមុនធ្លាប់បានអញ្ជើញលោក ត្រាំ ឲ្យចូលរួមពិធីព្យុហយាត្រា នៅទិវាសាធារណរដ្ឋប្រចំាឆ្នាំ របស់ប្រទេសឥណ្ឌានាចុងខែនេះ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិក បានកសាងចំណងមិត្តភាព ផ្នែកនយោបាយនិងសន្តិសុខដ៏ជិតស្និទ្ធ ប៉ុន្តែនៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជម្លោះជំនួញបានឈានដល់ចំណុចកំពូល ហើយលោក ត្រាំ ជាញឹកញាប់ បានហៅប្រទេសឥណ្ឌា ជាប្រទេសមួយក្នុងចំណោមប្រទេស មានពន្ធគយខ្ពស់បំផុត នៅក្នុងពិភពលោក និងបានដកសម្បទានជំនួញដ៏សំខាន់មួយ ព្រោះតែមួលហេតុនោះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top