ព័ត៌មានអន្តរជាតិ

Washington Post៖ នៅថ្ងៃសម្លាប់ លោក Soleimani នៅអ៊ីរ៉ាក់, អាមេរិកព្យាយាម សម្លាប់មេបញ្ជាការធំ អ៊ីរ៉ង់ម្នាក់ទៀត នៅយេម៉ែន តែបរាជ័យ

បរទេស៖ កងកម្លាំងអាមេរិកបានបើក ប្រតិបត្តិការសម្ងាត់មួយនៅប្រទេស យេម៉ែន ដោយសំដៅទៅលើមេដឹកនាំទី ២ របស់កងកងកម្លាំង ពិសេស Quds នៃកម្លាំងឆ្មាំ បដិវត្តអ៊ីរ៉ង់ នៅថ្ងៃដែលមេបញ្ជាការជាន់ខ្ពស់ Quds គឺលោក Qasem Soleimani ត្រូវបានសម្លាប់ នៅអ៊ីរ៉ាក់ ប៉ុន្តែបេសកកម្មនេះ បានបរាជ័យ។ នេះបើយោងតាម សារចេញផ្សាយរបស់ សារព័ត៌មានអាមេរិក Washington Post នៅថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាម Washington Post ស្រង់សម្តីមន្រ្តីអាមេរិក៤នាក់ សុំមិនបញ្ចេញឈ្មោះហើយស្និតនឹងបញ្ហាថា ការវាយប្រហារពីដែនអកាសនេះ បានផ្តោតលើលោក Abdul Reza Shahlai មេហិរញ្ញវត្ថុ និងជាមេបញ្ជាការសំខាន់ មួយរូបរបស់កងកម្លាំងពិសេស Quds Force របស់អង្គភាពឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ ដែលមានមូលដ្ឋាន នៅក្នុងប្រទេស យេម៉ែន ប៉ុន្តែមិនបានបណ្តាលឱ្យមានការស្លាប់ របស់គាត់ទេ។

កាសែតបានប៉ាន់ស្មានថា គោលដៅពីរក្នុងប្រទេសផ្សេងៗនេះ បានធ្វើឱ្យប៉ះពាល់ដល់រដ្ឋបាលលោក ត្រាំ ដោយអះអាងថា ការសម្លាប់លោក Soleimani គឺមានគោលបំណង ការពារការវាយប្រហាររបស់អ៊ីរ៉ង់ ដែលនឹងកើតមាន។

កាលពីខែធ្នូក្រសួងការបរទេស អាមេរិក បានផ្តល់ប្រាក់រង្វាន់ចំនួន ១៥ លានដុល្លារសម្រាប់ព័ត៌មានស្តីពីទីតាំងរបស់ មេដឹកនាំលោក Shahlai នៅក្នុងប្រទេស យេម៉ែន ដោយអះអាងថា គាត់មានប្រវត្តិជាយូរមក ហើយនៃការធ្វើផែនការវាយប្រហារ ប្រឆាំងនឹងគោលដៅសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។

សូមជម្រាបថា ទំនាក់ទំនង អាមេរិក – អ៊ីរ៉ង់ កាន់តែយ៉ាប់យ៉ឺនថែមទៀត បន្ទាប់ពី ការវាយប្រហារដោយយន្តហោះគ្មាន មនុស្សបើក បញ្ជាដោយប្រធានាធិបតី អាមេរិកដូណាល់ត្រាំ នៅជិតអាកាសយានដ្ឋានក្នុងទីក្រុង បាកដាដ ដែលបានសម្លាប់ មេបញ្ជាការកងទ័ពអ៊ីរ៉ង់ Qasem Soleimani កាលពីសប្តាហ៍មុន។ អ៊ីរ៉ង់បានសងសឹកវិញ នៅថ្ងៃពុធនេះ ដោយការបាញ់មីស៊ីលនៅឯមូលដ្ឋានអ៊ីរ៉ាក់ដែលផ្ទុក ទៅដោយកងកម្លាំង អាមេរិក។ យោងតាមក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា គ្មាននរណាម្នាក់រងរបួស ដោយសារការវាយ ប្រហារនេះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top