ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លើកឡើងពីភាព ចាំបាច់ នៃមធ្យោបាយនានា ធ្វើចំណងមិត្តភាព ជាមួយកូរ៉េខាងជើង ឲ្យប្រសើរឡើង

បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយ នៅថ្ងៃអង្គារនេះថា មានភាពចាំបាច់ ឲ្យមានមធ្យោបាយសំខាន់ៗ ដើម្បីធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព ជាមួយប្រទេសកូរ៉េខាងជើង ហើយលោកបានបន្ថែមថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយ មេដឹកនាំកូរ៉េខាងជើង ក្នុងទីក្រុងព្យុងយ៉ាង ប្រសិនបើចាំបាច់។

នៅក្នុងសុន្ទរកថាឆ្នាំថ្មីប្រចាំឆ្នាំមួយ នៅក្នុងទីក្រុងសេអ៊ូល លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានស្នើឲ្យមានកិច្ចពិភាក្សាគ្នាថ្មី ជាមួយលោក គីម ជុងអ៊ុន និងបានប្តេជ្ញាបន្តរក្សាធ្វើការងារ ដើម្បីសម្របសម្រួលដល់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។

លោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បាននិយាយយ៉ាងដូច្នេះថា “ស្របពេលមានការជាប់គាំងក្នុងកិច្ចពិភាក្សាគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង និងទីដែលយើងមានក្តីព្រួយបារម្ភ ស្តពីការបោះជំហានថយក្រោយ នៅក្នុងចំណងមិត្តភាពអន្តរកូរ៉េ យើងកំពុងតែត្រូវការជាចាំបាច់ នូវមធ្យោបាយសំខាន់ៗ ដើម្បីធ្វើឲ្យកាន់តែសប្រសើរឡើង នូវសហប្រតិបត្តិការអន្តរកូរ៉េ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top