ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គោន បញ្ចូនទ័ពរាប់ពាន់នាក់ ទៅមជ្ឈឹមបូព៍ាខណៈ អ៊ីរ៉ង់ បញ្ជាក់ថាទីតាំង អាមេរិក ក្នុងតំបន់៣២កន្លែង គឺជាគោលដៅ វាយប្រហាររបស់ខ្លួន

បរទេស: ក្រោយការសម្លាប់បុរសកំពូលរបស់អ៊ីរ៉ង់ រួចមកកាលពីថ្ងៃសុក្រមន្ទីរបញ្ចកោណ បានអះអាងថាខ្លួនកំពុងបញ្ជូនកងទ័ពជិត៣០០០នាក់ បន្ថែមទៀតទៅកាន់មជ្ឈឹមបូព៌ាចេញពីផ្នែកអាកាស ទី៨២ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងbកើនឡើងដល់កងកម្លាំងអាមេរិកនៅក្នុងតំបន់។

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបាននិយាយថា ការដាក់ពង្រាយបន្ថែមរបស់សហរដ្ឋអាមេរិក ក៏កំពុងត្រូវបានថ្លឹងផងដែររួមមានការបញ្ជូនធាតុ នៃកងពលតូចទ័ពអាកាសលេខ១៧៣ ដែលមានមូលដ្ឋាននៅអឺរ៉ុប សម្រាប់កិច្ចការដូចជាកិច្ចការពារស្ថានទូតនៅប្រទេសលីបង់ផង។

នៅថ្ងៃសុក្រជាមួយគ្នាមេបញ្ជាការជាន់ខ្ពស់ បានប្រមានថាគោលដៅសំខាន់ចំនួន៣៥ រួចទៅហើយដែលត្រូវបានកំណត់សម្រាប់ការធ្វើវាយប្រហារប្រឆាំង នឹងសហរដ្ឋអាមេរិកបន្ទាប់ពីការធ្វើឃាតឧត្តមសេនីយ៍កំពូលលោក Qassem Soleimani ។

គួរឲ្យដឹងដែរថាក្នុងចំណោមគោលដៅ ដែលស្ថិតក្នុងចម្ងាយឆ្ងាយពីអ៊ីរ៉ង់ទាំងអស់ក៏មានដូចជាទីតាំង របស់នាវាអាមេរិកនៅតាមច្រកសមុទ្រ ហូមហ្សូសមុទ្រអូម៉ង់និងឈូងសមុទ្រពែរ្សជាដើមផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top