ព័ត៌មានអន្តរជាតិ

បាតុកម្ម​ ប្រឆាំងច្បាប់ សិទ្ធិទទួលបាន ភាពជាពលរដ្ឋ នៅឥណ្ឌា ចូលដល់ថ្ងៃទី១៨ និងគ្មានសញ្ញាថមថយ និងរាលដាល ដល់អាមេរិក

ញូដេលី៖ ច្បាប់ដែលបានធ្វើវិសោធនកម្ម ដោយប្រទេសឥណ្ឌា កាលពីដើមខែធ្នូ ដើម្បីផ្តល់សិទ្ធិជាពលរដ្ឋ ដើម្បីធ្វើទុក្ខបុកម្នេញ ផ្នែកសាសនា ដល់ជនជាតិដើមភាគតិច មកពីប្រទេសម៉ូស្លីម ចំនួនបី នៅតាមព្រំដែនរបស់ខ្លួន បានបង្កឱ្យមានការតវ៉ា រីករាលដាលពាសពេញ ប្រទេសឥណ្ឌា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ការតវ៉ាជុំវិញ ច្បាប់វិសោធនកម្ម ច្បាប់ស្តីពីសញ្ជាតិ ដែលមានភាព ចម្រូងចម្រាស (CAA) នេះ គឺបានចូលដល់ថ្ងៃទី ១៨ គិតមកដល់ថ្ងៃច័ន្ទ ដោយមិនបង្ហាញសញ្ញា នៃការថមថយ ឬស្រាកស្រានណាមួយ ទាំងនៅក្នុង ប្រទេសឥណ្ឌា ឬនៅបរទេសទេ ខណៈដែលក្រុមជនភៀសខ្លួនឥណ្ឌា បានធ្វើបាតុកម្ម នៅសហរដ្ឋអាមេរិក ថែមទៀត។

ការតវ៉ាដែលបានចាប់ផ្តើម នៅភាគឦសាន នៃប្រទេសឥណ្ឌា កាលពីថ្ងៃទី ១២ ធ្នូ បានជំរុញឱ្យមាននិស្សិតទៀត ក្នុងចំណោមនិស្សិត នៃសាកលវិទ្យាល័យ ដែលលេចធ្លោមួយ នៅក្នុងរដ្ឋធានី នៃប្រទេសឥណ្ឌា នាំគ្នាងើបតវ៉ា ដែលជាកន្លែង ដែលមាន ការវាយប្រហារយ៉ាងខ្លាំង និងអំពើហឹង្សា បណ្តាលឱ្យនិស្សិត ប្រហែល ១០០នាក់ និងប៉ូលីស ៣៥នាក់រងរបួស។

ជាងនេះទៅទៀត រថយន្តជាច្រើន ត្រូវបានដុតបំផ្លាញ ឬខូចខាតផងដែរ ទោះបីជាវាត្រូវបាន គេជឿជាក់ថា រឿងនេះត្រូវបានធ្វើឡើង ដោយអ្នកខាងក្រៅ ក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top