ព័ត៌មានអន្តរជាតិ

ព្យុះទឹកកក វាយប្រហារ ប្រទេសកាណាដា បង្ខំឱ្យជើងហោះហើរ រាប់សិបជើង ត្រូវលុបចោល

TORONTO៖ ព្យុះទឹកកកមួយ បានធ្វើឱ្យជើងហោះហើរ រាប់សិប ត្រូវលុបចោល និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ គ្មានថាមពលប្រើប្រាស់ នៅភាគខាងកើតខេត្ត Ontario និង ទីក្រុង Quebec ។

ទិន្នន័យរបស់ FlightAware បង្ហាញថា ជើងហោះហើរចំនួន ៦៣ ត្រូវបានលុបចោល នៅអាកាសយានដ្ឋាន អន្តរជាតិ Montreal-Trudeau ហើយជើងហោះហើរ ចំនួន ២៤ទៀត ត្រូវបានចុះចត មិនហោះហើរ នៅអាកាសយានដ្ឋាន អន្តរជាតិ Ottawa Macdonald-Cartier ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ឧបករណ៍ប្រើប្រាស់អគ្គិសនី Ontario Hydro One បានរាយការណ៍ថា អតិថិជនចំនួន ១៦.០០០ នាក់ កំពុងគ្មានថាមពលប្រើប្រាស់ ខណៈអតិថិជន ៣៩.០០០ នាក់ទៀត បានទទួលការផ្គត់ផ្គង់ ថាមពលឡើងវិញ។

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើធ្វីតធ័រ ដោយជំរុញឱ្យពលរដ្ឋកាណាដា ដែលរងផលប៉ះពាល់ រក្សាសុវត្ថិភាព។

សេចក្តីថ្លែងការណ៍នោះ បានសរសេរថា «ជូនចំពោះប្រជាជនទាំងអស់ នៅខេត្ត Ontario និងនៅទីក្រុង Quebec ដែលរងផលប៉ះពាល់ ដោយព្យុះទឹកកក ថ្ងៃនេះសូមមេត្តារក្សាសុវត្ថិភាព និងស្តាប់អាជ្ញាធរមូលដ្ឋានរបស់អ្នក»៕
ប្រែសម្រួលៈ ណៃ តុលា

To Top