ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ អះអាងថា ព្រះយេស៊ូ នឹងពេញចិត្តលោក ជាងលោក អូបាម៉ា

បរទេស៖ លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានចែករំលែកអនុស្សាវរីយ៍ ដែលមានអាយុពីរឆ្នាំ ដោយលើកឡើងថា ព្រះយេស៊ូ ចូលចិត្តលោក ច្រើនជាងលោកអូបាម៉ា ទៅទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ការលើកឡើង ដែលត្រូវបានបង្ហោះ ដោយម្ចាស់គណនេយ្យធ្វីតធ័រ អ្នកអភិរក្សនិយម កាលពីខែមករា ឆ្នាំ ២០១៨ បង្ហាញពីបុរសម្នាក់ ដែលមានសក់វែង និងពុកចង្ការ ពាក់រ៉ូប ដែលកាន់ឥវ៉ាន់ ហើយអានថា “លោក អូបាម៉ា បណ្តេញខ្ញុំចេញ, លោក ត្រាំ បានអញ្ជើញខ្ញុំមកវិញ” ។

ចំណងជើងនោះ ក៏បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានគេបញ្ជូនមកពីឋានសួគ៌ ដើម្បីជួយសង្គ្រោះ និងការពារប្រទេស ដែលមានភាពប្រណីត ប្រកបដោយគុណធម៌ និងជាប្រទេសមានភាពរុងរឿង៕ ប្រែសម្រួលៈ ណៃ តុលា

To Top