ព័ត៌មានអន្តរជាតិ

ការបញ្ជាទិញគ្រឿង ម៉ាស៊ីន របស់ជប៉ុន​ ធ្លាក់ចុះ​ ៦ភាគរយ នៅខែតុលា

តូក្យូ៖​ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថាការបញ្ជាទិញគ្រឿងម៉ាស៊ីន ក្នុងវិស័យឯកជនរបស់ជប៉ុន​ បានធ្លាក់ចុះ ៦ភាគរយ​ នៅក្នុងខែតុលា​ ពីខែមុនដែលជាខែទី ៤ ដែលការបញ្ជាទិញនេះបានធ្លាក់ចុះ។

 យោងតាមការិយាល័យខុទ្ទកាល័យ បានឱ្យដឹងថាការបញ្ជាទិញ​ ដែលមិនរាប់បញ្ចូលទំនិញ​ សម្រាប់កប៉ាល់​ និងពីឧបករណ៍ប្រើប្រាស់ដោយសារតែ ភាពមិនចុះសម្រុងរបស់ពួកគេមានចំនួនសរុប ៧៩៨,៨ ពាន់លានយ៉េន (៧,៣៦ ពាន់លានដុល្លារ) ។

ការធ្លាក់ចុះនៃការបញ្ជាទិញ គ្រឿងម៉ាស៊ីន​ ដែលត្រូវបានគេមើលឃើញថា​ ជាសូចនាករឈានមុខគេនៃការចំណាយមូលធន​ បន្ទាប់មកមានការ ធ្លាក់ចុះ 2,9 ភាគរយ នៅក្នុងខែកញ្ញា៕ដោយ​ ឈូក​ បូរ៉ា

To Top