ព័ត៌មានអន្តរជាតិ

រុស្ស៊ី តួកគីនិងអ៊ីរ៉ង់ បង្ហាញក្តីព្រួយបារម្ភ អំពីពួកសកម្មប្រយុទ្ធ នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី

បរទេស៖ប្រទេសរុស្ស៊ី តួកគីនិងអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវក្តីព្រួយបារម្ភ អំពី កំណើនវត្តមានក្រុមភេរវករ នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី ក្រោយកិច្ច ពិភាក្សាគ្នាមួយ នៅក្នុងប្រទេសកាហ្សាក់ស្ថាន ប្តេជ្ញាធ្វើការ សម្របសម្រួលសកម្មភាព ដែលមានគោលដៅ លុបបំបាត់ពួកសកម្មប្រយុទ្ធ។

ក្រោយកិច្ចពិភាក្សា ដែលក៏មានការចូលរួម ពីតំណាងរដ្ឋាភិបាល ទីក្រុងដាម៉ាស់និងក្រុមប្រឆាំង ប្រដាប់អាវុធស៊ីរីផងនោះ ប្រទេសទាំង៣នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ រួមមួយថា ទីក្រុងមូស្គូ ទីក្រុងអង់ការ៉ា និងទីក្រុងតេអេរ៉ង់ បានបង្ហាញពី ភាពចំបាច់ ក្នុងការបង្កើតឲ្យមានភាពស្ងប់ស្ងៀម។

ក្រៅពីនោះ ប្រទេសទាំង៣នេះ ក៏បាននិយាយ ផងដែរថា ខ្លួនបានធ្វើការច្រាលចោល ការប៉ុនប៉ងបង្កើត ឲ្យមានតថភាពថ្មី រួមបញ្ចូលទាំងការផ្តួចផ្តើមគំនិត ធ្វើស្វ័យគ្រប់គ្រងដែលខុសច្បាប់ និងថា ខ្លននឹងប្រឆាំង ចំពោះការរឹបអូសនិងការ ផ្ទេរមិនស្របច្បាប់ នូវប្រាក់ចំណូល ប្រេងស៊ីរី៕ ប្រែសម្រួល៖ប៉ាង កុង

To Top