ព័ត៌មានអន្តរជាតិ

ពលរដ្ឋប្រមាណ ៤០០នាក់ ត្រូវបានជម្លៀសចេញ ក្រោយហេតុការណ៍ ឆេះសណ្ឋាគារ ប្រណីតមួយ នៅថៃ

បាងកក៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ថា ពលរដ្ឋប្រមាណ៤០០នាក់ ត្រូវបានគេជម្លៀសខ្លួន ចេញកាលពីថ្ងៃសុក្រ ក្រោយពីមានអគ្គិភ័យឆាបឆេះ នៅឯសណ្ឋាគារ មួយកន្លែង នៅក្រុង ប៉ាតាយ៉ា ដែលជាទីក្រុង ដ៏ទាក់ទាញមួយរបស់ ប្រទេសថៃឡង់ដ៏ ។

យ៉ាងណាមិញ ប៉ូលិសបាន រាយការណ៍មកថា មិនមាននរណាម្នាក់ស្លាប់ ដោយសារ អគ្គិភ័យនេះនោះទេ ដែលអណ្តាតភ្លើងបានផ្តើមចេញពី សណ្ឋាគារ Holiday Inn Hotel នៅក្រុងប៉ាតាយ៉ានោះ ។

ក្រុមមន្ត្រី និងក្រុមអ្នកស្ម័គ្រចិត្ត បានជួយធ្វើការជម្លៀសភ្ញៀវប្រមាណ៤០០នាក់ និងបុគ្គលិក ក្នុងនោះ រាប់បញ្ចូលទាំង អ្នកទេសចរបរទេស កុមារ មនុស្សវ័យចំណាស់ និងមនុស្សដែលបាត់បង់ កាយសម្បទា មួយចំនួនទៀតទៅកាន់ទីមានសុវត្ថិភាព ។ ទន្ទឹមនឹងនេះដែរ ក្រុមពន្លត់អគ្គិភ័យ បានប្រើពេល៣០នាទី ក្នុងការបាញ់ទឹក ពន្លត់អគ្គិភ័យនោះ ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ ឲ្យដឹងយ៉ាងដូច្នេះ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top