ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បួង នឹងក្លាយជាគោលដៅ នាំចេញលេខ ៤ របស់ជប៉ុន ចំពេលមានជម្លោះ ពាណិជ្ជកម្ម

សេអ៊ូល៖ ទិន្នន័យបានបង្ហាញ នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះមួយពិន្ទុ ដើម្បីក្លាយជាដៃ គូពាណិជ្ជកម្មធំទី៤ របស់ជប៉ុននៅក្នុងខែតុលា។ ទិន្នន័យបានបង្ហាញថា តម្រូវការទំនិញជប៉ុន នៅទីនេះបានចុះខ្សោយចំពេលជម្លោះ ពាណិជ្ជកម្មរវាងប្រទេសជិត ខាងអាស៊ីទាំងពីរ។

ប្រទេសកូរ៉េខាងត្បូង មានចំនួន ៥,៨ ភាគរយ នៃការនាំចេញរបស់ជប៉ុន នៅក្នុងខែតុលានេះបើយោងតាមទិន្នន័យ ដែលចងក្រងដោយសមាគម ពាណិជ្ជកម្មអន្តរជាតិកូរ៉េ និងសមាគមពន្ធជប៉ុន។

ទិន្នន័យនេះបានធ្វើឱ្យ ប្រទេសកូរ៉េខាងត្បូង ក្លាយជាគោលដៅនាំចេញធំបំផុតទី ៤ របស់ជប៉ុនបន្ទាប់ពីបានក្លាយជាដៃគូនាំចេញធំលំដាប់ទី ៣ សម្រាប់ប្រទេសជប៉ុនរួម ជាមួយសហរដ្ឋអាមេរិក និងចិន ចាប់តាំងពីខែមិថុនា ឆ្នាំ២០០៥ មក ។ ក្នុងនោះកោះតៃវ៉ាន់បានផ្លាស់ប្តូរ ទៅជាដៃគូនាំចេញលេខ ៣ សម្រាប់ក្រុងតូក្យូ នៅក្នុងខែនេះ៕

ដោយ ឈូក បូរ៉ា

To Top