ព័ត៌មានអន្តរជាតិ

បញ្ចប់ការដ្ឋាន សាងសង់ស្ពានឆ្លង កាត់ប្រទេសរុស្សី និងចិនជាលើកដំបូង

បរទេស:ទូរទស្សន៍CNN ចេញផ្សាយ នៅថ្ងៃអាទិត្យទី១ ខែធ្នូនេះ បានឲ្យដឹងថា ផ្លូវឆ្លងស្ពានជាលើកដំបូងបង្អស់មួយ ដែលឆ្លងកាត់រវាងប្រទេសចិន និងរុស្សីត្រូវបានបញ្ចប់ការសាងសង់ ជាផ្លូវការហើយ។

ស្ពានថ្មីនេះ នឹងអនុញ្ញាតិ ឲ្យអ្នកធ្វើដំណើរឆ្លងពីទីក្រុង Blagoveshchensk ប្រទេសរុស្សី ទៅដល់ខេត្តHeihe ប្រទេសចិន ហើយជាពិសេសក្នុងគោលបំណង អនុញ្ញាតិឲ្យរថយន្តធន់ធ្ងន់ ដឹកទំនិញឆ្លងកាត់ប្រទេស ទាំង២បានកាន់តែងាយស្រួល និងលឿនរហ័សជាងមុន។

ទីភ្នាក់ងារព័ត៌មាន បានរាយការណ៍ថា ក្រសួងអភិវឌ្ឍន៍ប្រទេសរុស្ស៊ី នៅតំបន់ចុងបូព៌ា និងតំបន់អាក់ទិក បាននិយាយកាលពីថ្ងៃសុក្រថា ទោះបីជាយ៉ាងណាក្តីស្ពាននេះ នឹងត្រូវបើកឱ្យចរាចរ នៅនិទាឃរដូវឆ្នាំ ២០២០ខាងមុខ ។

គួរឲ្យដឹងទៀតដែរថា ការស្ថាបនាស្ពាន ដែលឆ្លងកាត់ពីទន្លេAmur គឺត្រូវបញ្ចប់ទៅដោយការកសាងផ្លូវថ្មីជាង២០គីឡូម៉ែត្រ ដែលជាការគ្រប់គ្រង និងសាងសងដោយក្រុមហ៊ុនRusso-Chinese ៕

ប្រែសម្រួល:ស៊ុនលី

To Top