ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ ខុសច្បាប់ ១៤០នាក់ ត្រូវបាន បញ្ជូនចេញ ពីលីប៊ីទៅកាន់ ស៊ូដង់ វិញ

ទ្រីប៉ូលី៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ថា មជ្ឈមណ្ឌលទទួលយកជន អន្តោប្រវេសន៍ នៅក្រុង Kurfa ភាគខាងត្បូងប្រទេសលីប៊ី បានប្រកាសអំពីការបញ្ជូនចេញជនអន្តោប្រវេសន៍ខុស ច្បាប់ចំនួន ១៤០នាក់ ទៅកាន់មាតុប្រទេស របស់ពួកគេវិញ ។

មជ្ឈមណ្ឌលបានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា “ជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន១៤០នាក់ នៅមជ្ឈមណ្ឌលខាងលើ បានបញ្ជូនចេញទៅកាន់ ប្រទេស Chad និងស៊ូដង់” ។

គេបានដឹងថា ជនអន្តោ ប្រវេសន៍ខុសច្បាប់រាប់ពាន់នាក់ ភាគច្រើន នៅក្នុងប្រទេស នៅទ្វីបអាហ្វ្រិក បានជ្រើសរើស យកផ្លូវឆ្លងកាត់សមុទ្រ ម៉េឌីទែរ៉ាណេ ឆ្ពោះទៅកាន់តំបន់អឺរ៉ុប ពីប្រទេសលីប៊ី ។ ប្រទេសនេះបានជួបបញ្ហាវឹក វរចាប់តាំងពីអតីត មេដឹកនាំលីប៊ី គឺលោក ម៉ូម៉ា ហ្គាដាហ្វី ត្រូវបានផ្តួលរំលំ ក្នុងឆ្នាំ២០១១ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top