ព័ត៌មានអន្តរជាតិ

ជប៉ុននិងកូរ៉េខាងត្បូង នឹងប្រារព្ធធ្វើកិច្ចពិភាក្សា ជំនួញលំដាប់ខ្ពស់

បរទេស៖ ស្របពេលមានសង្គ្រាម ជំនួញរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន ក្រសួងពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ខ្លួននឹងប្រារព្ធធ្វើកិច្ចចរចា ជំនួញលំដាប់ខ្ពស់ ជាមួយប្រទេសជប៉ុន ដើម្បីបញ្ចប់ការជាប់ គាំងដែលមានជាយូរមកហើយ។

ប្រទេសជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចទី៣ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិននោះ តាមសេចក្តីរាយការណ៍ បានមានការ ជាប់គាំងលើចំណងមិត្តភាពជំនួញ ជាមួយប្រទេសកូរ៉េខាងត្បូង អស់រយៈពេលជាច្រើន ឆ្នាំមកហើយដោយសារតែរឿង សង្គ្រាមក្នុងអតីតកាល និងការមិនទុកចិត្តគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បាននិយាយយ៉ាង ដូច្នេះថា “តាមរយៈការជួបគ្នា ប្រទេសទាំងពីរបានយល់ព្រមជួបពិភាក្សាគ្នា នៅក្នុងទីក្រុងតូក្យូ ប្រហែលជានៅក្នុងសប្ដាហ៍ទី៣នៃខែធ្នូខាងមុខនេះ ស្តីពីគោល នយោបាយនៃការនាំចេញ ហើយនៅក្នុងអំឡុងជំនួបនាខែធ្នូនោះ ប្រទេសទាំងពីរគ្រោង ផ្លាស់ប្តូរយោបល់គ្នា ស្តីពីស្ថានភាពក្នុងស្រុកនិងក្រៅស្រុកផ្សេងជាច្រើន ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង លើការនាំចេញ៕

ប្រែសម្រួល៖ប៉ាង កុង

To Top