ព័ត៌មានអន្តរជាតិ

ទីក្រុងចំនួន៤ នៃខេត្តហឺប៉ី ត្រូវរងគ្រោះដោយការ បំពុលបរិយាកាស

ហឺប៉ី៖ ទីក្រុងចំនួន៤ ក្នុងខេត្តហឺប៉ីរបស់ប្រទេសចិន បានទទួលរងការបំពុលបរិយាកាស ដោយសារអាកាសធាតុ មិនអំណោយផលនាពេលថ្មីៗនេះ ដែលជាលើកទី៣ហើយ សម្រាប់ខេត្តនេះ បានជួបផ្សែងអ័ព្ទ ចាប់តាំងពីរដូវត្រជាក់ ចាប់ផ្តើមក្នុងខែនេះយោង តាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

បើយោងតាមស្ថិតិជាក់ស្តែង នៃការិយាល័យបរិស្ថានវិទ្យា និងបរិស្ថានខេត្តហឺប៉ីថា ទីក្រុង Shijiazhuang, Tangshan, Xingtai និង Dingzhou កំពុងប្រឈមនឹងការ បំពុលបរិយាកាសនៅពេលថ្ងៃត្រង់ ជាមួយនឹងកម្រិតកំហាប់ជាមធ្យមនៃ PM2.5 លើសពី ១០០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

ផលប៉ះពាល់ដោយការកើនឡើងសំណើម និងខ្យល់ចុះខ្សោយលក្ខខណ្ឌ សម្រាប់ការ បំពុលខ្យល់នឹងកាន់តែអាក្រក់ទៅ ៗ ហើយការបំពុលនឹងកកកុញ។

វាបានចេញការជូនដំណឹង អំពីការបំពុលបរិយាកាសពណ៌លឿង កាលពីថ្ងៃពុធ ជាកម្រិតខ្ពស់បំផុតទីបី នៅក្នុងប្រព័ន្ធព្រមានអាកាសធាតុ៤ជាន់ និងបានដាក់ចេញ ផែនការឆ្លើយតបជាបន្ទាន់៕

ដោយ៖លី ភីលីព

To Top