ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង បដិសេធមិន ទទួលយកសំណើ មីស៊ីល របស់លោក ពូទីន

បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបដិសេធ មិនទទួលយកសំណើរុស្ស៊ី ក្នុងការដាក់បម្រាម មិនឲ្យដាក់ពង្រាយមីស៊ីល នៅអឺរ៉ុប ប៉ុន្តែបាននិយាយថា វាសំខាន់ខ្លាំងណាស់ ដែលការផ្តួចផ្តើមគំនិតរបស់វិមានក្រឹមឡាំងនេះ មិនគួរត្រូវបានច្រាន ចោលតាមធម្មតា។

ប្រទេសរុស្ស៊ីបាន អំពាវនាវឲ្យសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ធ្វើការប្រកាសផ្អាកឈប់ដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែវាយប្រហារក្នុងចម្ងាយខ្លីនិងមធ្យម នៅក្នុងតំបន់អឺរ៉ុប ក្រោយពីមានសន្ធិសញ្ញាមួយ ដែលហាមឃាត់ការដាក់ពង្រាយបែបនោះ ត្រូវបានចប់ជាផ្លូវការ កាលពីខែសីហា។

លោក Emmanuel Macron ដែលជួបជាមួយអគ្គលេខាធិការអង្គការ សម្ពន្ធមិត្តណាតូ លោក Jens Stoltenberg នៅក្នុងទីក្រុងប៉ារីស សម្រាប់កិច្ចពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍ បានមានប្រសាសន៍ថា ប្រទេសបារាំងមិនទទួលយកដាច់ខាត ចំពោះសំណើនោះ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top