ព័ត៌មានអន្តរជាតិ

ករណីក្លែងបន្លំទំហំដល់ ១៣ពាន់លានដុល្លារ នៅធនាគាររដ្ឋជាច្រើនរបស់ឥណ្ឌា ៦ខែចុងក្រោយនេះ

បរទេស: រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសឥណ្ឌា នៅថ្ងៃអង្គារទី១៩ខែវិច្ឆិកាម្សិលមិញ បាននិយាយថា ធនាគារជាច្រើនរបស់រដ្ឋនៃប្រទេសឥណ្ឌាត្រូវបានគេរកឃើញថា ពីករណីក្លែងបន្លំដែលមានតម្លៃប្រមាណជា៩៥៨  ពាន់លានរូពីឬប្រហែលជា ១៣,៣ពាន់លានដុល្លារគត់ចាប់ពីខែមេសា ដល់ចុងខែកញ្ញាឆ្នាំនេះខណៈរដ្ឋាភិបាលកំពុងព្យាយាមជួយ ធនាគារឱ្យអាចទាញយកប្រាក់ខាតបង់នោះមកវិញ។

ការរាយការណ៍ ទៅកាន់សភាជាន់ខ្ពស់បានបញ្ជាក់ថា ធនាគាររដ្ឋបានរកឃើញមានការ លួចបន្លំចំនួនទៅដល់ ៥៧៤៣ករណី ដែលភាគច្រើនបានកើតឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយក្នុងនោះករណីចំនួន ១០០០ ដែលមានទឹកប្រាក់ ២៥ ពាន់លានរូពីទើបតែបានកើតឡើង។

វិធានការណ៍កន្លងមក ដែលធ្លាប់ត្រូវបានធ្វើឡើង រួមមានការបង្កកគណនីធនាគារចំនួន ៣៣៨០០០ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនិងក៏ដូចជាការអនុម័តច្បាប់ ជាមួយនឹងបទប្បញ្ញត្តិក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់អ្នក ដែលត្រូវបានរកឃើញថា បានលួចបន្លំនិងអ្នកដែលបានភៀសខ្លួន ចេញពីប្រទេសជាដើមផង៕

ប្រែសម្រួល: ស៊ុន លី

To Top