ព័ត៌មានអន្តរជាតិ

រុស្ស៊ី លួយដឹកជញ្ជូនប្រេងចម្រាញ់ រំលោភលេីទណ្ឌកម្ម ទៅកូរ៉េខាងជេីងជាង ២ពាន់តោនក្នុងខែកញ្ញា

យូអិន៖ គេហទំព័ររបស់ អង្គការសហប្រជាជាតោ បានបង្ហាញនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី បាននាំចេញប្រេងចម្រាញ់ ២,១៣៦តោន ទៅកូរ៉េខាងជើង ក្នុងខែកញ្ញា ដែលជាការដឹកជញ្ជូន រំលោភនឹងទណ្ឌកម្ម នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

យោងតាមរបាយការណ៍ ប្រចាំខែ ដែលបានបញ្ជូនទៅគណៈកម្មាធិការ អង្គការសហប្រជាជាតិ ដែលគ្រប់គ្រង ការដាក់ទណ្ឌកម្ម លើប្រទេសកូរ៉េខាងជើង ចំនួន ២,៦១២ តោនបានដឹកចេញពី ប្រទេសរុស្ស៊ី ទៅកូរ៉េខាងជើង នៅខែមុន។

អង្គការសហប្រជាជាតិ បានចាប់ផ្តើមស្នើសុំឱ្យ ប្រទេសជាសមាជិក រាយការណ៍អំពីការផ្គត់ផ្គង់ លក់ឬផ្ទេរផលិតផលប្រេងចម្រាញ់ ប្រេងទាំងអស់ទៅកូរ៉េខាងជើង នៅឆ្នាំ២០១៧ ក្រោមដំណោះស្រាយ ដែលត្រូវបានអនុម័ត បន្ទាប់ពីការបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយ របស់កូរ៉េខាងជើង។

ដំណោះស្រាយលេខ ២៣៩៧ បានដាក់កំណត់លើ បរិមាណប្រេង ចម្រាញ់ប្រចាំឆ្នាំ ដែលអាចនាំចេញទៅកូរ៉េខាងជើង បាន ៥០០,០០០ បារ៉ែលដែលស្មើនឹង ៦០.០០០-៦៥.០០០ តោន៕

ដោយ ឈូក បូរ៉ា

To Top