ព័ត៌មានអន្តរជាតិ

កងកម្លាំងប្រដាប់អាវុធ សហភាពអារ៉ាប់ រួមប្រកាសគម្រោង ទិញយន្តហោះ ចំនូន៥គ្រឿង

បរទេស៖ កងកម្លាំងសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានប្រកាសថ្ងៃអង្គារសប្ដាហ៍នេះ នូវគម្រោងទិញយន្តហោះ Globaleye ចំនួនពីរគ្រឿង សម្រាប់ការព្រមាន ប្រាប់មុននិងការត្រួតពិនិត្យ និងយន្តហោះចាក់សាំង ផ្សេងទៀតចំនួន៣គ្រឿង។

យោងតាមសេចក្តី រាយការណ៍ ដែលចេញផ្សាយដោយកាសែត Yahoo News នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន រដ្ឋសហភាពអារ៉ាប់រួម បាននិយាយថា នាយប្រតិបត្តិរង នៃគណៈកម្មាធិការយោធា ដែលរៀបចំពិធីពិព័រណ៍ឌូបៃ ឆ្នាំ២០១៩ បានធ្វើការបញ្ជាក់អំពីរឿងនោះ នៅក្នុងអំឡុង ពេលធ្វើសន្និសីទកាសែតមួយ ។

សន្និសីទកាសែតនោះ បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ មានបំណងទិញយន្តហោះ Globaleye សម្រាប់ការព្រមានទុកមនុស្ស និងយន្តហោះត្រួតពិនិត្យ ពីក្រុមហ៊ុនស៊ុយអែត SAAB ហើយក្រៅពីនោះ យន្តហោះចាប់សាំង ចំនួន៣គ្រឿងទៀត គឺទិញពីក្រុមហ៊ុន Airbus៕
ប្រែសម្រួល៖ប៉ាង កុង

To Top