ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិយាយថា ឥណ្ឌាពន្យារ ពេលចុះហត្ថលេខាកិច្ច ព្រមព្រៀង ទិញឧទ្ធម្ភាគចក្រ

បរទេស ៖ ប្រធានក្រុមហ៊ុន ឧទ្ធម្ភាគចក្ររុស្ស៊ី បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសឥណ្ឌានា ពេលបច្ចុប្បន្ននេះ បានពន្យាពេលចុះហត្ថលេខាលើ កិច្ចព្រមព្រៀង របស់ក្រុមហ៊ុនមួយ សម្រាប់ការទិញយកឧទ្ធម្ភាគចក្រ ចំនួន១៤០គ្រឿង បើទោះជាមានការផ្តល់ឲ្យនូវព័ត៌មាន ទាំងអស់ហើយក៏ដោយ។

លោក Andrey Boginsky ជានាយកប្រតិបត្តិក្រុមហ៊ុននោះ ក៏បានមានប្រសាសន៍ផងដែរថា វានឹងផ្តល់ប្រយោជន៍ដល់ប្រទេសឥណ្ឌា ប្រសិនបើការបញ្ជាទិញឧទ្ធម្ភាគចក្រជាង១០០គ្រឿង សម្រាប់ទ័ពជើងទឹកឥណ្ឌា អាចត្រូវបានរួមបញ្ចូលគ្នាជាមួយនិង ទឹកឥណ្ឌា អាចត្រូវបានរួមបញ្ចូលគ្នា ជាមួយឧទ្ធម្ភាគចក្រចំនួន១៤០គ្រឿង ដែលឥណ្ឌាសម្លឹងទិញសម្រាប់ទ័ពជើងគោក។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីនិងប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងឆ្នាំ២០១៥ ក្រោមកម្មវិធី “ផលិតក្នុងប្រទេសឥណ្ឌា” របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី សម្រាប់ការផ្គត់ផ្គង់ឧទ្ធម្ភាគចក្រ KA 226T ចំនួន១៤០គ្រឿង ជាមួយប្រទេសរុស្ស៊ី ដើម្បីឲ្យបញ្ជូនមកឲ្យចំនួន៤០គ្រឿង ហើយចំនួននៅសេសសល់ នឹងត្រូវផ្គុំដំឡើងនិងផលិតនៅក្នុងប្រទេសឥណ្ឌា៕
ប្រែសម្រួល៖ប៉ាង កុង

To Top