កម្សាន្ត

ប្រជាជនវៀតណាម ស្អប់ ឈិន ឡុង បន្ទាប់ពីតារាល្បីរូបនេះ គាំទ្រចិនរឿងសមុទ្រចិនខាងត្បូង

ប្រែសម្រួលៈ ណៃ តុលា

បរទេស៖ អ្នកនិយមលេងអ៊ីនធឺណេត នៅក្នុងប្រទេសវៀតណាម បានធ្វើការអំពាវនាវធ្វើ ពហិការចំពោះតារាភាពយន្តល្បីដែលមានមូលដ្ឋាននៅហុងកុង គឺលោក ជែកគី ចាន់ ឬ ឈិន ឡុង ដែលគ្រោងនឹងមកប្រទេសវៀតណាម នៅសប្តាហ៍នេះក្នុងនាមជាឯកអគ្គរដ្ឋទូត Operation Smile ឬប្រតិបត្តិការស្នាមញញឹម ដោយសារតែលោកបាន គាំទ្រចំពោះការទាមទាររបស់ចិន នៅសមុទ្រចិនខាងត្បូង។

យោងតាមសារព័ត៌មាន HANOI TIMES ចេញផ្សាយកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អង្គការ ប្រតិបត្តិការស្នាមញញឹមវៀតណាម (OSV) នៅថ្ងៃទី ៣១ ខែតុលា បានប្រកាសនៅលើទំព័រ ហ្វេសប៊ុករបស់ខ្លួនថា ឈិន ឡុង នឹងចូលរួមព្រឹត្តិការណ៍រាត្រីមួយនៅថ្ងៃទី ១០ ខែវិច្ឆិកា នៅទីក្រុងហាណូយ ដើម្បីអបអរសាទរវត្តមានឆ្នាំទី ៣០ របស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ យ៉ាងណាក៏ដោយ គម្រោងមកវៀតណាមរបស់ឈិនឡុង ក៏បានត្រូវលុបចោលផងដែរ ដោយសារតែរលកតវ៉ានេះ។

អ្នកលេងអ៊ីនធឺណេតបាន បង្ហាញការខឹងសម្បាររបស់ ពួកគេដោយបន្ថែមរូបឈើឆ្កាងលើផ្ទាំងរូបភាពមួយ ដែលមានរូបភាពរបស់ ឈិន ឡុង ដែលពរកូនក្មេងម្នាក់ដែល ត្រូវបានគេបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ OSV ។ ផ្ទាំងរូបភាពត្រូវបានយកចេញពីទំព័រ ហើយត្រូវបានជំនួសដោយអព្យាក្រឹត។

ការបង្ហោះនេះ ទទួលបានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតនៅវៀតណាម ជាមួយនឹងប្រតិកម្មដ៏ច្រើន នៃ“ ការខឹងសម្បារ” ដែលនិយាយថា តារាសម្តែងវ័យ ៥៥ ឆ្នាំរូបនេះ មិនសមធ្វើជាឯកអគ្គរដ្ឋទូតស្នាមញញឹមដោយសារតែលោកបដិសេធកូនខ្លួនឯង និងគាំទ្រជាសាធារណៈនូវមាគ៌ាដែមានសន្ទុះ ៩ចំណុចរបស់ចិន ចំពោះការទាមទារនៅសមុទ្រចិនខាងត្បូង ។

មាគ៌ាដែមានសន្ទុះ ៩ចំណុច ដែលមិនច្បាស់ មាគ៌ា U-shaped តំណាង ឱ្យការទាមទារខុសច្បាប់របស់ចិនដែលគ្របដណ្តប់ជាង ៨០% នៃសមុទ្រចិនខាងត្បូងដែលត្រូវបានគេស្គាល់ថា ជាសមុទ្រខាងកើតនៅក្នុងប្រទេសវៀតណាម។ មាគ៌ាផ្លូវបន្ទាត់នេះបានធ្វើឱ្យមានការតវ៉ាពីសាធារណៈជនវៀតណាម៕

To Top