ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ស្អប់ព័ត៌មានក្លែងក្លាយ ប៉ុន្តែបានបង្ហោះរូបក្លែងក្លាយ

បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃពុធ បានបង្ហោះរូបភាពក្លែងក្លាយ ដែលបង្ហាញពីលោកបំពាក់មេដាយមួយ ដែលមានរូបកញ្ចំជើងសុនខ នៅជុំវិញកញ្ចឹងកឆ្កែ ដែលសុខននោះ ត្រូវបានប្រើដោយ កងកម្លាំងប្រតិបត្តិការពិសេស របស់សហរដ្ឋអាមេរិក នៅក្នុងការវាយឆ្មក់ ដែលបានសម្លាប់មេដឹកនាំរដ្ឋឥស្លាម Abu Bakr al-Baghdadi នៅក្នុងប្រទេសស៊ីរី។

យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា លោកប្រធានាធិបតី បានចែកចាយរូបភាព ដែលត្រូវបាន កាសែតThe Daily Wire បានផ្សាយកាលពីថ្ងៃមុន បន្ទាប់ពីបានបង្ហាញរូបថត ដែលត្រូវបានគេប្រកាសជាផ្លូវការ អំពី Belgian Malinois កាលពីថ្ងៃច័ន្ទ។

កាលពីថ្ងៃអាទិត្យលោក ត្រាំ បានហៅសត្វសុនខ ដែលត្រូវបានរងរបួស នៅក្នុងការវាយឆ្មក់ចុងសប្តាហ៍ ដែលបានសម្លាប់ al-Baghdadi ថាជា “ឆ្កែស្រស់ស្អាត ឆ្កែដែលមានទេពកោសល្យ” ។

ក្រុមមន្រ្តីមិនបានបញ្ចេញឈ្មោះឆ្កែ សម្រាប់ហេតុផលសុវត្ថិភាពទេ។

លោក ដូណាល់ ត្រាំ បានបង្ហោះរូបភាព ដែលបានកែសំរួល កាលពីថ្ងៃពុធ គឺមានរយៈពេលពីរបីម៉ោង មុនពេលដែលលោក គ្រោងនឹងបំពាក់មេដាយកិត្តិយស នៅជុំវិញកញ្ចឹងក របស់កងកម្លាំងពិសេសអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា

Click to comment

Leave a Reply

Your email address will not be published.

To Top