ព័ត៌មានអន្តរជាតិ

Breaking News៖ អគ្គីភ័យដ៏ធំមួយ កំពុងឆាបឆេះព្រះវិហារប្រវត្តិសាស្ត្ររបស់ជប៉ុន នៅកោះអូគីណាវ៉ា

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរមូលដ្ឋាន បាននិយាយថា អគ្គិភ័យដ៏ធំមួយបានឆាបឆេះនៅលើប្រាសាទ ប្រវត្តិសាស្រ្តមួយរបស់ប្រទេសជប៉ុន នៅលើកោះអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងប្រទេស នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៣១ ខែតុលានេះ ដែលបានឆេះរាលដាលពាសពេញ បរិវេណបេតិកភណ្ឌបេតិកភណ្ឌពិភពលោកនេះតែម្តង ។

Shuri Castle គឺជាផ្នែកសំខាន់មួយនៃ កាលបរិច្ឆេទដ៏ស្មុគស្មាញដែលទាក់ទង ទៅនឹងនគរមួយឈ្មោះថា Ryukyu ហើយត្រូវបានគេជឿថា បានប្រើប្រាស់តាំងពីទសវត្សឆ្នាំ១៤០០ ។ 

រចនាសម្ព័ន្ធបច្ចុប្បន្ន គឺបានស្ថាបនាឡើងវិញ ដោយផ្អែកលើផែនការ និងរូបថតដើមនៃប្រាសាទចាស់ៗ ។

អគ្គីភ័យបានចាប់ផ្តើម នៅមុនម៉ោង៣ព្រឹក នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនទាន់ដឹង មូលហេតុនៅឡើយទេ ។

លោក Ryo Kochi អ្នកនាំពាក្យ បាននិយាយថា “មូលហេតុនៃអគ្គីភ័យ មិនទាន់ត្រូវបានកំណត់ នៅឡើយទេប៉ុន្តែការជូនដំណឹងរបស់ ក្រុមហ៊ុនសន្តិសុខមួយ បានធ្វើឡើងនៅម៉ោងប្រមាណ២និង៣០នាទីព្រឹក” ។

លោកបានបន្ថែមថា“ អគ្គីភ័យបានចាប់ផ្តើម នៅប្រាសាទមេហើយមើលទៅបាន ឆេះរាលដាលយ៉ាងលឿន ដល់សំណង់សំខាន់ៗទាំងអស់…ក្រុមពន្លត់អគ្គីភ័យនៅតែបន្ត ព្យាយាមពន្លត់ភ្លើងនៅឡើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top